បាតុករអ៊ីស្រាអែល ចេញតវ៉ា ដោយបិទផ្លូវនៅទូទាំងប្រទេស ទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2025/08/26 09:23:06 pm        61

ក្រុមបាតុករប្រមូលផ្ដុំគ្នាតវ៉ា ដោយបិទផ្លូវហាយវេជាច្រើនកន្លែងនៅភាគខាងត្បូងក្នុងទីក្រុង Tel Aviv និងផ្លូវប្រសព្វផ្សេងទៀតទូទាំងអ៊ីស្រាអែល នៅព្រឹកថ្ងៃអង្គារ (២៦ សីហា) នេះ ខណៈក្រុមគ្រួសារចំណាប់ថ្នូរជំរុញឱ្យប្រជាជនអ៊ីស្រាអែល ចេញតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេស និងទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់សង្គ្រាមហ្កាហ្សា ព្រមទាំងចាត់វិធានការបន្ទាន់ដើម្បីសម្រេចកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរនៅសេសសល់ ៥០នាក់ទៀត ក្នុងដៃក្រុមហាម៉ាស។

នគរបាលអ៊ីស្រាអែល បញ្ជាក់ថា ផ្លូវទាំងអស់ទូទាំងប្រទេស នៅតែបើកឱ្យចរាចរណ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមអ្នកតវ៉ានាំគ្នាបិទផ្លូវជាច្រើនខ្សែ។ វីដេអូនៃការតវ៉ាបានបង្ហាញឱ្យឃើញក្រុមបាតុករកាន់ស្លាកសរសេរថា "បាតុកម្មនឹងឈប់នៅពេលអ្នកគ្រប់គ្នាត្រឡប់មកវិញ" ព្រមទាំងដុតភ្នក់ភ្លើងធំៗនៅតាមដងផ្លូវ។

ថ្ងៃអង្គារនេះជាសប្តាហ៍ទីពីរជាប់ៗគ្នាហើយ ដែលគ្រួសារចំណាប់ថ្នូរអំពាវនាវឱ្យមានកូដកម្មថ្នាក់ជាតិទូទាំងប្រទេស។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ជនជាតិអ៊ីស្រាអែលជិតកន្លះលាននាក់ ប្រមូលផ្តុំគ្នានៅទីលានចតុរង្គ និងផ្លូវជុំវិញក្នុងទីក្រុង Tel Aviv ហើយក៏ទាមទារឱ្យបញ្ចប់សង្គ្រាម និងធ្វើកិច្ចព្រមព្រៀងដើម្បីនាំយកចំណាប់ថ្នូរមកវិញ។

គួរឱ្យដឹងថា ចំណាប់ថ្នូរតំបន់ហ្កាហ្សា នៅសល់ ៥០នាក់ទៀត ដែល ៤៩នាក់ក្នុងនោះ ត្រូវចាប់ខ្លួនជាមួយមនុស្សសរុប ២៥១នាក់ អំឡុងការវាយប្រហារពីពួកហាម៉ាស កាលថ្ងៃទី៧ តុលា ឆ្នាំ២០២៣ ចំណែកម្នាក់ទៀតគឺជាសាកសពទាហានអ៊ីស្រាអែល ដែលត្រូវសម្លាប់កាលឆ្នាំ២០១៤។ មន្រ្តីអ៊ីស្រាអែល បានប្រកាសហើយថា ក្នុងចំណោមអ្នកនៅសេសសល់នោះ មាន ២៨នាក់បានស្លាប់បាត់ទៅហើយ ខណៈ ២០នាក់ត្រូវជឿថានៅរស់ ចំណែកជោគវាសនាមនុស្ស ២នាក់ទៀត នៅមិនទាន់ដឹងនៅឡើយ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm