ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅបង់ក្លាដែស ចង់ត្រឡប់ទៅមីយ៉ាន់ម៉ាវិញដោយសុវត្ថិភាព ក្នុងខួប ៨ឆ្នាំនៃការចាកចេញ

2025/08/26 09:55:22 pm        304

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់មកពីមីយ៉ាន់ម៉ា ដែលរស់នៅក្នុងជំរំរាប់សិបកន្លែងលើទឹកដីបង់ក្លាដែស បានប្រារព្ធខួបលើកទី៨ នៃការជម្លៀសខ្លួនទ្រង់ទ្រាយធំរបស់ពួកគេ ដោយទាមទារឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាពទៅកាន់ទឹកដីកំណើតពីមុនវិញនៅក្នុងរដ្ឋរ៉ាឃីន របស់សហភាពមីយ៉ាន់ម៉ា។

ជនភៀសខ្លួនទាំងនោះបានប្រមូលផ្តុំគ្នាយ៉ាងកុះករកាលពីថ្ងៃចន្ទ (២៥ សីហា) នៅក្នុងទីវាលមួយនៅឯជំរំ Kutupalong ក្នុងស្រុក Cox's Bazar ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ដែលជាទីតាំងនៃជំរំជនភៀសខ្លួនដ៏ធំ។ អ្នកទាំងនោះនាំគ្នាកាន់បដាដែលសរសេរថា "គ្មានជីវិតជនភៀសខ្លួនទៀតទេ" និង "ការធ្វើមាតុភូមិនិវត្តន៍ជាដំណោះស្រាយចុងក្រោយ" ក្នុងពេលប្រារព្ធនូវអ្វីដែលពួកគេហៅថាជា ទិវាចងចាំអំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា។

ទន្ទឹមនឹងនេះ មេដឹកនាំបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Muhammad Yunus ក៏បានជំរុញសហគមន៍អន្តរជាតិឱ្យជួយសម្រួលដល់ដំណើរការវិលត្រឡប់ទៅកន្លែងកំណើតវិញប្រកបដោយសុវត្ថិភាពរបស់ជនភៀសខ្លួនទាំងនោះ។

មីយ៉ាន់ម៉ា បានបើកការបង្រ្កាបដ៏ធំក្នុងខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីការវាយប្រហារដោយក្រុមបះបោរលើប៉ុស្តិ៍យាមនៅរដ្ឋរ៉ាឃីន ហើយនៅពេលនោះ ជនមូស្លីមរ៉ូហ៊ីងយ៉ារាប់សែននាក់ បានចាប់ផ្តើមចាកចេញពីមីយ៉ាន់ម៉ា ទៅកាន់តំបន់ជិតខាងនានា។ ពេលនោះ បង់ក្លាដែស បញ្ជាឱ្យបើកព្រំដែន ដែលនៅទីបំផុត អនុញ្ញាតឱ្យជនភៀសខ្លួនជាង ៧០ម៉ឺននាក់ ចូលជ្រកកោននៅក្នុងប្រទេសដែលភាគច្រើនកាន់សាសនាអ៊ិស្លាមមួយនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm