ឯកឧត្តម វង សូត អនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍កម្ពុជា-ឆែក និងកម្ពុជា-រុស្សី ចូល​ជួប​សំណេះ​សំណាល និងទទួលអនុសាសន៍

2025/08/26 09:56:31 pm        566

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បាន​អញ្ជើញទទួលជួបសំណេះសំណាល និងអនុសាសន៍​ណែនាំ​ដល់​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍​ទៅ​បន្តការសិក្សានៅសាធារណរដ្ឋឆែក និងសហព័ន្ធរុស្សី ព្រមទាំងនិស្សិត​អាហា​រូបករណ៍​ទើប​បញ្ចប់ការសិក្សាពីសហព័ន្ធរុស្សី សរុប៥៧នាក់ នៅវិមានរដ្ឋសភា។

ក្រោយពីបានស្តាប់របាយការណ៍តំណាងនិស្សិតអាហារូបករណ៍ទាំងពីរ ឯកឧត្តម វង សូត បាន​សម្តែង​នូវ​ការអបអរសាទរ និងកោតសរសើរ ព្រមទាំងបានណែនាំ​ឱ្យ​និស្សិត​ទាំង​អស់​ត្រូវ​ប្រឹង​ប្រែង​រៀន​សូត្រ ក្រេបយកចំណេះដឹង និងបទពិសោធល្អៗពីបណ្ដាប្រទេសទាំង នោះ ដើម្បី​កសាង​សមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ យុវជន សិស្សនិស្សិត មាន​តួនាទី​ក្នុង​ការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឆែក និងកម្ពុជា-រុស្សី ហើយ​ក៏​ជា​ទូត​សុច្ឆន្ទៈ​តំណាង​ប្រទេ​ស ដើម្បីផ្សព្វផ្សាយអំពីពីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និងសក្តានុពល​វិស័យ​ទេសចរណ៍​​កម្ពុជា នៅកាន់ពិភពលោក តាមរយៈស្នាមញញឹម ភាពរួសរាយរាក់ទាក់ ដើម្បី​បង្កើន​ភ្ជា​ប់ទំនាក់ទំនងប្រជាជន និងប្រជាជន ក្នុងការទាក់ទាញអ្នកទេសចរ ឱ្យមកកាន់​កម្ពុជា​ច្រើន​បន្ថែម​ទៀត​។

ក្នុងឱកាសនេះដែរ ឯកឧត្តម បានលើកឡើងថា ក្នុងនាមយុវជន​ជំនាន់​ក្រោយ​ត្រូវ​តែដឹ​ង​អំពី​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន ដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ដែល​សម្លាប់​ប្រជាជនអស់ជាច្រើនលាននាក់។ សន្តិភាព និងការអភិវឌ្ឍដែល​កម្ពុជា​មាន​ដូច​សព្វ​ថ្ងៃ​នេះ ​គឺកើតចេញពីការបូជាសាច់ស្រស់ឈាមស្រស់របស់ឥស្សរជនជាតិជាន់ខ្ពស់របស់យើង ក្នុង​ការ​ត​ស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ កាលពី​ឆ្នាំ​២០​២២ តុលាការខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅកាត់ថា អ.វ.ត.ក. បានបិទបញ្ចប់ និងបា​នចេញនូ​វសា​លជា​សាល​ដី​កា​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ជាស្ថាពរ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ថ្មីៗនេះរដ្ឋសភា​ក៏​បាន​អនុម័ត​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។​ ប្រជាពលរដ្ឋត្រូវមានការចងចាំជានិច្ច នូវមហាសោកនាដកម្ម ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​រយៈពេល ៣ឆ្នាំ ៨ខែ២០ថ្ងៃ និងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលបានកើតឡើងនៅកម្ពុជា កាល​ពី​អតីតកាល។

ក្នុងឱ​កាសនោះ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា ក៏បានរំលឹក និង​អបអរ​សាទរ​ចំពោះ​ព្រឹត្តិការណ៍​នៃ​ការចុះបូជនីយដ្ឋានចងចាំ នៃកម្ពុជា ត្រូវបានចុះបញ្ជីបេតិកភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូណេស្កូ ដែលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។ “បូជនីយដ្ឋានចងចាំ នៃកម្ពុជា” រួមមាន ទីតាំងឧក្រិដ្ឋកម្មចំនួន ៣ រួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរ​ឧក្រិដ្ឋ​ក​ម្ម​ប្រល័យ​ពូជសា​សន៍​ទួល​ស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ចំពោះព្រឹត្តិការណ៍ដែល​កំពុ​ង​តែកើ​ត​ឡើង​នៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ ឯកឧត្តម វង សូត បានលើកឡើងទៀតថា យុវជន​ត្រូវ​ជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងកាដោះស្រាយជម្លោះព្រំដែននេះ ហើយ​យុវជន​ខ្លួន​ឯងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ពន្យល់ទៅកាន់អន្តរជាតិ​ឱ្យ​បាន​ដឹង​អំពី​រឿងពិត​ដែល​កំពុងកើ​ត​ឡើងនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត បានលើកឡើងពីសមាជរដ្ឋសភា-ព្រឹទ្ធសភា រៀបចំ​ជា​លើក​ដំបូង​កាល​ពីថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើប្រធានបទចំនួន៣ គឺ១- ប្រព័ន្ធគាំពារសង្គមកម្ពុជា, ២- សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ, ៣- វិស័យកសិកម្មនៅកម្ពុជា។ ការរៀបចំសមាជរដ្ឋសភា-ព្រឹទ្ធសភា ជាប្រវត្តិ​សាស្រ្ត កឺដើម្បីធ្វើការសិក្សាធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីអភិវឌ្ឍប្រទេស​ជាតិ​សម្រេច​បាន​គោលដៅក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និង​ចំណូល​ខ្ពស់ក្នុងឆ្នាំ ២០៥០ ។

ក្រុមនិស្សិតជ័យលាភីទាំងពីរប្រទេស បានថ្លែងអំណរគុណជ្រាលជ្រៅជូន ឯកឧត្តម វង សូត ដែល​បានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យ​ក្រុមនិ​ស្សិត​អាហារូ​បករណ៍​បាន​ចូល​ជួប​ទទួល​អនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។ ជាមួយគ្នានេះក្រុមនិស្សិតទាំងងអស់ បានប្តេជ្ញា​ចិត្ត​មោះ​មុត​ក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹងនិងជំនាញ ដើម្បីមកបម្រើ​ប្រទេស​ជាតិ ចូលរួមអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm