លោក Xi Jinping៖ ការជំរុញទំនាក់ទំនងរវាងចិន និងរុស្ស៊ី បម្រើជាប្រភពនៃសន្តិភាពសកល

2025/08/26 10:18:39 pm        319

ភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានថ្លែងក្នុងអំឡុងកិច្ចប្រជុំមួយ ជាមួយប្រធានសភារុស្ស៊ី លោក Vyacheslav Volodin ថា ការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសចិន-រុស្ស៊ី គឺជាប្រភពនៃសន្តិភាពទូទាំងពិភពលោក។  

លោកបាននិយាយថា៖«ទំនាក់ទំនងរវាងចិន និងរុស្ស៊ី មានស្ថិរភាព ចាស់ទុំ និងសំខាន់ជាយុទ្ធសាស្ត្រ ក្នុងចំណោមទំនាក់ទំនងរវាងមហាអំណាចធំៗ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរ និងការប្រែប្រួល នាពេលបច្ចុប្បន្ននេះ។ ការលើកកម្ពស់ជាប់លាប់នៃការអភិវឌ្ឍកម្រិតខ្ពស់នៅក្នុងទំនាក់ទំនងចិន-រុស្ស៊ី ស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ និងបម្រើជាប្រភពនៃស្ថិរភាពសម្រាប់សន្តិភាព នៅទូទាំងពិភពលោក»។

លោក ស៊ី ជីនពីង ក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសចិន និងរុស្ស៊ី គឺជាផ្នែកសំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានដកស្រង់សម្តីមេដឹកនាំចិនរូបនេះដែលបានថ្លែងថា៖«កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសចិន និងរុស្ស៊ីគឺជាធាតុផ្សំដែលមិនអាចកាត់ផ្តាច់បាននៃភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីដ៏ទូលំទូលាយក្នុងយុគសម័យថ្មី ដោយមានសង្ឃឹមថា ភាគីទាំងពីរនឹងចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរបទពិសោធក្នុងផ្នែកអភិបាលកិច្ច និងបញ្ហានីតិបញ្ញត្តិ»។

លោក ស៊ី បានកត់សម្គាល់ឃើញថា ប្រទេសចិន និងរុស្ស៊ី គួរតែពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ និងការពារផលប្រយោជន៍របស់ប្រទេសទាំងពីរ ក្នុងវិស័យសន្តិសុខ។

មេដឹកនាំចិនរូបនេះ បានថ្លែងថា៖«ភាគីនានា គួរតែបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមគ្នាការពារសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសទាំងពីរ បង្រួបបង្រួមប្រជាជាតិនៃតំបន់កំពុង   អភិវឌ្ឍន៍សកលខាងត្បូង ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តពហុភាគីពិតប្រាកដ និងជំរុញវឌ្ឍនភាពនៃសណ្តាប់ធ្នាប់អន្តរជាតិ ក្នុងទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផល»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm