រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick និយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជប៉ុន ដែលរួមមានទាំងការវិនិយោគទឹកប្រាក់ចំនួន៥៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក នឹងត្រូវបានប្រកាសនៅចុងសប្តាហ៍នេះ។

លោក Lutnick បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងត្រូវការការផលិតគ្រឿងអេឡិចត្រូនិកនិងថ្នាំសម្លាប់មេរោគនៅអាមេរិក ហើយវាក៏ត្រូវការរ៉ែកម្រផងដែរ។ លោកបាននិយាយថា លោកប្រធានាធិបតី Donald Trump នឹងមានទឹកប្រាក់៥៥០ពាន់លានដុល្លារនៅក្នុងដៃ ហើយនឹងអាចវិនិយោគនៅក្នុងតំបន់។
ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាកាលពីខែកក្កដាថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើរថយន្តរបស់ជប៉ុន និងទំនិញផ្សេងទៀតនឹងត្រូវកាត់បន្ថយមកនៅត្រឹម១៥ភាគរយ ខណៈប្រទេសជប៉ុននឹងវិនិយោគនៅសហរដ្ឋអាមេរិក។ ប៉ុន្តែភាគីអាមេរិក ពុំទាន់បានបញ្ជាក់ថាតើអត្រាថ្មីនេះនឹងចូលជាធរមាននៅពេលណានៅឡើយ ហើយព័ត៌មានលម្អិតនៃការវិនិយោគមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។

