ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រំពឹង​ថា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងមាន​សំឡេង​គាំទ្រ​ច្រើន​ឡើងវិញ​

2022/01/21 12:58:14 am        631

​បាត់ដំបង៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​រំពឹងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងមាន​សំឡេង​គាំទ្រ​ច្រើន​ឡើងវិញ នៅក្នុង​ឱកាស​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​សកល​នា​ឆ្នាំ​២០២៣​ខាងមុខនេះ ខណៈ​ការអះអាង​បែបនេះ​របស់​ព្រះអង្គ បន្ទាប់ពី​មើលឃើញ​សមាជិក​-​សមាជិកា​នៅតាម​ខេត្ត​មួយចំនួន​មានការ​សាមគ្គី​គ្នា​បានល្អ​ប្រសើ​នោះ​។​

​ថ្លែងប្រាប់​ទូរទស្សន៍ BTV បន្ទាប់ពី​ចុះ​សំណេះសំណាល ជាមួយ​សមាជិក​-​សមាជិក នៅ​ខេត្ត សៀមរាប បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង នា​ថ្ងៃទី​១៨ និង​១៩ ខែមករា ឆ្នាំ​២០២២​នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បាន​មានបន្ទូលថា តាមរយៈ​ការចុះ​មូលដ្ឋាន​ព្រះអង្គ​បាន​មើលឃើញ​ដល់ សមាជិក​-​សមាជិកា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មានការ​ស្រុះស្រួល​គ្នា​សាមគ្គី​គ្នា ។​

​ក្នុងឱកាស​យាង​សំណេះ​សំណេះ​នោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏បាន​មានបន្ទូល​ផង ដែរ​រថា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​ព្រះអង្គ​ផ្ទាល់ នៅតែ​បើកទ្វារ​ចំហ​ជានិច្ច ក្នុងការ​ទទួលយក​នូវ​អ្នកគាំទ្រ ហើយ​សូម​ឲ្យ​សមាជិក សមាជិកា និង​អ្នកគាំទ្រ ធ្លាប់​បោះឆ្នោត​ថ្វាយ​សម្ដេចក្រុមព្រះ​ទាំងអស់ សូម​រួបរួម​គ្នា​ឡើងវិញ គប្បី​បញ្ឈប់​ការ​លាប​ព​ណ័​គ្នា​បន្តទៀត​ជាដើម​។​

​ព្រះអង្គម្ចាស់ ក៏​បន្ត​អំពាវនាវ​ទៅកាន់​សមាជិក សមាជិកា​បក្ស ដែលជា​រចនាសម្ព័ន្ធ ត្រូវ​ធ្វើការ​កៀរគរ និង​ប្រមែប្រមូល​អ្នក​រាជានិយម ដើម្បី​បន្ត​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៕ ​អត្ថបទ៖ ​បាន ចក់​

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm