លោក Trump បើកឱកាសឲ្យនិស្សិតចិន ៦០០.០០០នាក់សិក្សា អំឡុងកិច្ចពិភាក្សាពាណិជ្ជកម្ម នៅទីក្រុងប៉េកាំង

2025/08/26 10:58:19 pm        88

លោក Donald Trump បាននិយាយថា និស្សិតចិនចំនួន ៦០០.០០០នាក់ នឹងត្រូវបានអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិក ដើម្បីសិក្សា នៅមហាវិទ្យាល័យ អំឡុងកិច្ចពិភាក្សាពាណិជ្ជកម្មដែលកំពុងបន្តមានជាមួយប្រទេសចិន។

ក្នុងអំឡុងពេលថ្លែងនៅឯសេតវិមាន កាលពីថ្ងៃចន្ទ (ទី២៥ ខែសីហា) សេចក្តីប្រកាសរបស់ប្រធានាធិបតីបានបង្ហាញពីលទ្ធភាពនៃការផ្សះផ្សា ក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន បន្ទាប់ពីមានការដំឡើងពន្ធខ្ពស់ និងការរឹតបន្តឹងលើនិស្សិតចិន។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំឮរឿងរ៉ាវជាច្រើនដែលយើងនឹងមិនអនុញ្ញាតឲ្យនិស្សិតរបស់ពួកគេចូលមកសិក្សា»។ លោកបានបន្ថែមថា៖ «យើងនឹងអនុញ្ញាតឲ្យសិស្សរបស់ពួកគេចូលមកសិក្សាធម្មតា។ វាមានសារៈសំខាន់ខ្លាំងណាស់ ដោយមានសិស្សចំនួន ៦០០.០០០នាក់។ វាពិតជាមានសារៈសំខាន់ណាស់។ ហើយយើងនឹងមានទំនាក់ទំនងល្អជាមួយប្រទេសចិន»។

ការផ្តល់ជូនទិដ្ឋាការដល់សិស្សរបស់លោក Trump កើតមានឡើងស្របពេលដែលមានកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយរដ្ឋាភិបាលចិន។ កាលពីដើមឆ្នាំនេះ រដ្ឋបាលរបស់លោក បានដាក់អត្រាពន្ធ ១៤៥ភាគរយលើទំនិញទាំងអស់របស់ចិន ដែលជំរុញឲ្យទីក្រុងប៉េកាំងសងសឹកវិញជាមួយនឹងការយកពន្ធ ១២៥ភាគរយលើការនាំចេញរបស់សហរដ្ឋអាមេរិក។

ក្រុមអ្នកចរចានៃប្រទេសទាំង២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានយល់ព្រមក្នុងខែឧសភា ដើម្បីផ្អាកដំឡើងពន្ធបន្ថែម ប៉ុន្តែលោក Trump បានបន្តព្រមានអំពីការមានវិធានការពន្ធបន្ថែម។ កាលពីសប្តាហ៍មុន លោកបានដំឡើងពន្ធ ២០០ភាគរយ លើមេដែកដែលផលិតដោយចិន ដោយលើកឡើងពីអ្វីដែលលោកបានពិពណ៌នាថា ជា «ភាពផ្តាច់មុខ» របស់ទីក្រុងប៉េកាំងលើទីផ្សារពិភពលោក។ តែយ៉ាងណាក្ដី លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិនគិតថា យើងនឹងមានបញ្ហាជាមួយវិធានការនោះទេ»។

បច្ចុប្បន្ននេះ និស្សិតចិនប្រហែល ២៧០.០០០នាក់ បានចុះឈ្មោះចូលរៀនក្នុងសកលវិទ្យាល័យ នៅសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm