អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាតំណាងអចិន្ត្រៃយ៍នីហ្សេរីយ៉ាប្រចាំអង្គការសហប្រជាជាតិ លោក Ibrahim Gambiri បាននិយាយថា ក្រុមឧទ្ទាមជាង ១.០០០ក្រុម កំពុងប្រតិបត្តិការ នៅទូទាំងទ្វីបអាហ្រ្វិក ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ នៅទ្វីបនេះ។
សារព័ត៌មាននីហ្សេរីយ៉ា Tribune បានដកស្រង់សម្តីលោក ដែលបាននិយាយក្នុងអំឡុងពិធីបើកជំនួបកំពូលនាយសេនាធិការការពារជាតិលើកដំបូងមិនធ្លាប់មានពីមុនមក ថា៖«យើងត្រូវធានាការពារប្រទេសរបស់យើងជាមុនសិន មុននឹងយើងអាចធានាការពារតំបន់របស់យើងបាន និងបន្ទាប់មកធានាការពារទ្វីបនេះទាំងមូល។

លោកបាននិយាយថា៖«ការធានាការពារនីហ្សេរីយ៉ា បានធ្វើឲ្យប្រទេសនេះនាំមុខគេក្នុងការធានាការពារតំបន់ និងទ្វីបនេះតែម្តង។ មានក្រុមបះបោរជាង ១.000ក្រុម ដែលកំពុងប្រតិបត្តិការ នៅក្នុងទ្វីបអាហ្រ្វិក» ដោយលោកបានអំពាវនាវឲ្យបណ្តាប្រទេសអាហ្វ្រិក ពង្រឹងសមត្ថភាពការពាររបស់ពួកគេ អភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប និងកសាងរចនាសម្ព័ន្ធសន្តិសុខ។
ប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូល គឺ«ការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងសហសម័យចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ នៅក្នុងទ្វីបអាហ្រ្វិក ដែលជាតួនាទីនៃកិច្ចសហប្រតិបត្តិការការពារជាតិជាយុទ្ធសាស្ត្រ»។
