មីយ៉ាន់ម៉ា៖ មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ក្នុងអំឡុងការជួបជុំប្រឆាំងរដ្ឋប្រហារ នៅក្នុងសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសអំពើហិង្សា។

សេចក្ដីថ្លែងការណ៍មួយចេញដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ថ្កោលទោសអំពើហិង្សាប្រឆាំងក្រុមអ្នកតវ៉ា និងអំពាវនាវឲ្យយោធាបង្ហាញការអត់ធ្មត់ឲ្យបានច្រើនបំផុត ប៉ុន្តែបានបរាជ័យក្នុងការស្ដីបន្ទោសរដ្ឋប្រហារ ឬគំរាមចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងរបបសឹកយោធា ដោយមានការជំទាស់ពីប្រទេសចិន រុស្ស៊ី ឥណ្ឌា និងវៀតណាម។ ការស៊ើបអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិ នៅសប្តាហ៍នេះបានបង្ហាញថា ទាហានកំពុងប្រើប្រាស់អាវុធសង្គ្រាមនៅក្នុងទីក្រុងនានា។ ការបង្ក្រាបដោយប្រើកម្លាំងដ៏សាហាវ ត្រូវបានប្រើប្រាស់ក្នុងលក្ខណៈដែលបានគ្រោងទុកជាមុន និងបានជួយជ្រោមជ្រែងដោយនគរបាល និងទាហានក្នុងការបង្ក្រាបក្រុមប្រឆាំង នឹងរដ្ឋប្រហារយោធាកាលពីខែមុន។ ដែលមានករណីសម្លាប់ជាច្រើន ដែលត្រូវបានកត់ត្រានៅលើបណ្តាញសង្គម ដែលមានដូចជា “ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ''៕
អត្ថបទ៖ សុខមាន