ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ្នកជំនាញអាមេរិក កំពុងសិក្សាពីបទពិសោធនៃការប្រើប្រាស់យានដ្រូនប្រយុទ្ធ ក្នុងអំឡុងពេលជម្លោះ ក្នុងប្រទេសអ៊ុយក្រែន។
លោកបាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ថា៖«មិនមានសង្រ្គាមបែបនេះទេ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះគឺជារឿងដ៏ធំបំផុតដែលបានកើតឡើងទាក់ទងនឹងសង្គ្រាម» ដោយបានសំដៅដល់ជម្លោះនៅអ៊ុយក្រែន។

លោកបាននិយាយថា៖ នេះគឺជាទម្រង់ថ្មីនៃការប្រយុទ្ធ។ នេះគឺជាការប្រយុទ្ធដោយប្រើយានដ្រូន។ វាជាសង្រ្គាមយានដ្រូន។។ «សង្រ្គាមយានដ្រូន មិនធ្លាប់មានពីមុនមកទេ ហើយយើងពិតជាកំពុងសិក្សាអំពី សង្គ្រាមនេះ តាមទស្សនៈរបស់លោកPete Hegseth និងអ្នករាល់គ្នា។ យើងកំពុងសិក្សាអំពីសង្គ្រាមនេះហើយសិក្សាអំពីវាយ៉ាងយកចិត្តទុកដាក់បំផុត។ នេះគឺជាទម្រង់ថ្មីនៃសង្រ្គាម»។
