រដ្ឋមន្ត្រីបារាំងនឹងមិនច្រានចោលការមានការបោះឆ្នោតមុនអាណត្តិ ក្រោយការឆ្នោតផ្ដល់ទំនុកចិត្ត ចំពោះនាយករដ្ឋមន្ត្រី ស្ថិតក្នុងហានិភ័យ

2025/08/27 01:14:01 am        69

រដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូប នៅថ្ងៃអង្គារ (ទី២៦ ខែសីហា) នេះ បានលើកឡើងថា ប្រទេសបារាំងអាចមើលឃើញខ្លួនកំពុងឆ្ពោះទៅកាន់ការបោះឆ្នោតមុនអាណត្តិមួយទៀត បន្ទាប់ពីគណបក្សប្រឆាំង បានប្រាប់ថា ពួកគេនឹងបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រី លោក Francois Bayrou និងខណៈដែលទីផ្សារបារាំងបានដាំក្បាលចុះ។

កាលពីថ្ងៃចន្ទ លោក Bayrou បានធ្វើឲ្យស្ថាប័ននយោបាយរង្គោះរង្គើ បន្ទាប់ពីស្ងប់ស្ងាត់ក្នុងអំឡុងពេលសម្រាករដូវក្តៅ ដោយមាននូវចំណាត់ការដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងការស្វែងរកនូវការបោះឆ្នោតផ្ដល់ទំនុកចិត្តនៅថ្ងៃទី៨ ខែកញ្ញា ជុំវិញផែនការកាត់បន្ថយបំណុលរបស់លោក។

ហើយភ្លាមៗ គណបក្សប្រឆាំងសំខាន់ៗរបស់ប្រទេសនេះ បានបង្ហាញពីគោលជំហរយ៉ាងច្បាស់លាស់ថា ពួកគេនឹងបោះឆ្នោតប្រឆាំងនឹងរូបលោក និងរដ្ឋាភិបាលសំឡេងភាគតិចរបស់លោក។ អ្នកដឹកនាំសមាជិកសភាខាងក្រុមសង្គមនិយម គឺលោក Boris Vallaud បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «យើងត្រូវការនាយករដ្ឋមន្ត្រីផ្សេង ហើយសំខាន់ជាងនេះទៅទៀត មានគោលនយោបាយខុសគ្នា»។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Eric Lombard បាននិយាយថា រដ្ឋាភិបាលនៅតែសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយគណបក្សប្រឆាំង ប៉ុន្តែចាប់ពីក្រុមស្តាំនិយមជ្រុល ទៅកាន់ក្រុមប្រកាន់ឆ្វេងរឹងត្អឹង បណ្ដាមេដឹកនាំនៃគណបក្សទាំងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ការគាំទ្រទំនងជាមិនកើតឡើងនោះទេ។

ហើយលោក Jean-Luc Melenchon មកពីគណបក្សប្រកាន់ឆ្វេងតឹងរ៉ឹង France Unbowed រឹតតែទៅកាន់តែឆា្ងយទៀត ដោយបាននិយាយថា លោកប្រធានាធិបតី Emmanuel Macron ផ្ទាល់ គួរតែចុះចេញ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Gerald Darmanin បានប្រាប់ទូរទស្សន៍ France 2 ថា បើទោះបីជារដ្ឋាភិបាលនៅតែកំពុងធ្វើការ ដើម្បីព្យាយាមស្វែងរកកិច្ចព្រមព្រៀងដ៏ស្រុះស្រួលមួយក៏ដោយ ក៏រូបលោក «មិនអាចច្រានចោល» បាននោះដែរនូវសេណារីយ៉ូនៃការរំលាយសភាមួយផ្សេងទៀតនោះឡើយ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm