អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តរបស់អូស្រ្តាលី ក្នុងការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ផ្តើមចេញពីកិច្ចការផ្ទៃក្នុង ។
នៅថ្ងៃអង្គារនេះ អូស្រ្តាលី បានចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារដុតបំផ្លាញប្រឆាំងជនជាតិជ្វីហ្វ នៅទីក្រុង និងទីក្រុង និងទុកពេលឲ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ៧ថ្ងៃដើម្បីចាកចេញពីប្រទេសមួយនេះ ដែលជាករណីបណ្តេញចេញបែបនេះលើកដំបូង ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ។
អូស្រ្តាលីនិយាយថា ពួកគេនឹងបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុង Canberra ពេលដែលពួកគេចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារប្រឆាំងជនជាតិជ្វីហ្វ ២លើក នៅទីក្រុង Sydney និងទីក្រុង Melbourne ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ និយាយថា ទីក្រុងតេអេរ៉ង់នឹងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការឆ្លើយតបនឹងវិធានការរបស់អូស្រ្តាលី ។
ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា បានចាប់ផ្តើមមានឡើង កាលពីខែតុលា ឆ្នាំ២០២៣ លំនៅឋាន សាលារៀន វិហារជនជាតិជ្វីហ្វ និងយានយន្តរបស់ប្រជាជនអូស្ត្រាលី ត្រូវបានកំណត់គោលដៅ តាមរយៈការបំផ្លិចបំផ្លាញ និងការដុតប្រឆាំងជនជាតិជីហ្វ។
ខណៈពេលនោះដែរ នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Anthony Albanese បាននិយាយប្រាប់សន្និសីទសារព័ត៌មានថាទាំងនេះ គឺជាសកម្មភាពដ៏គឃ្លើនមិនធម្មតា និងគ្រោះថ្នាក់ដែលរៀបចំដោយបរទេស នៅលើទឹកដីអូស្ត្រាលី។ ទង្វើទាំងនេះគឺជាការប៉ុនប៉ងបំផ្លាញការរួបរួមគ្នា ក្នុងសង្គម និងបង្កើតឲ្យមានភាពមិនចុះសម្រុងក្នុងសហគមន៍របស់ពួយើង ៕