
ភ្នំពេញ៖ ហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម បានផ្សព្វផ្សាយថា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០ ២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកជំទាវ KAMEI Haruku ប្រធាន JICA ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ(គម្រោងជំនួយ) លើវិស័យធនធានទឹក នៅទីស្តីការក្រសួង។
ប្រភពដដែលបន្តថា ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិ យម សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈឯកឧត្ត មឯកអគ្គរាជទូត ដែលបាននឹងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយផ្តោតសំខាន់លើវិស័យសំខាន់ៗមួយចំនួនដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តលើគ្រប់វិស័យ ការគាំទ្រដល់វិស័យសុខាភិបាល ការស្តារ និងលើកកម្ពស់វិស័យអប់រំ ការលើកកម្ពស់ការអភិវឌ្ឍន៍សង្គ ម និងការពង្រឹងអភិបាលកិច្ចនៅកម្ពុជា ជាពិសេសវិស័យធនធានទឹក ក៏ត្រូវបានពង្រឹង ពង្រីក និងអភិ វឌ្ឍជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីជប៉ុន អំពីសមិទ្ធផល និងការងារដែលក្រសួ ងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិ យម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តម MIKAMI MASAHIRO បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទា ល់ជាមួយឯកឧត្តមរដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្តបន្តរួមចំណែកជួយរបស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ ។
គិតចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានជួយដល់កម្ពុជាលើការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យធនធានទឹក ដែ លជាជំនួយឥតសំណង និងក្រោមហិរញ្ញប្បទានសម្បទាន៕ ដោយ៖ គង់ ឌិន


