នៅថ្ងៃអង្គារនេះ រថក្រោះកងទ័ពអ៊ីស្រាអែល និងទាហានរបស់ពួកគេ ត្រូវបានគេមើលឃើញនៅព្រំដែនហ្កាហ្សា ស្របពេលដែលសំណុំផ្សែងហុយចេញពីដែនដីប៉ាឡេស្ទីនមួយនេះ ។
ទាហានអ៊ីស្រាអែល ត្រូវបានគេមើលឃើញបើករថពាសដែកនៅជិតព្រំដែនហ្កាហ្សា ពេលដែលយោធាអ៊ីស្រាអែលនិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានវិលត្រឡប់ទៅប្រយុទ្ធវិញហើយនៅតំបន់ Jabalia ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីរុះរើផ្លូវរូងក្រោមដីរបស់ក្រុមជីវពល និងពង្រឹងការគ្រប់គ្រងនៅតំបន់នោះ ។
នៅថ្ងៃអង្គារនេះ គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល គ្រោងនឹងបើកភ្លើងខៀវឲ្យពង្រីកការវាលុយយោធានៅតំបន់ហ្កាហ្សា បើទោះបីជាពួកគេបានអនុម័តផែនការរួចទៅហើយនៅក្នុងខែនេះ ដើម្បីរឹបអូសការគ្រប់គ្រងទីក្រុងហ្កាហ្សា ដែលពួកគេចាត់ទុកថា ជាបន្ទាយចុងក្រោយរបស់ក្រុមហាម៉ាស ។
ទោះបីជាយ៉ាងណាក៏ដោយ គេរំពឹងថា ការវាយលុកថ្មីនឹងមិនទាន់ចាប់ផ្តើមនោះទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីទុកពេលសម្រាប់ក្រុមសម្របសម្រួលអេហ្ស៊ីប និងកាតា ព្យាយាមចាប់ផ្តើមឡើងវិញកិច្ចប្រជុំបទឈប់បាញ់ ៕