ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យផ្នែកជាច្រើននៅតំបន់កាស្មៀ ប្រទេសឥណ្ឌា ស្ថិតក្នុងវិបត្តិគ្រាអាសន្ន ក្នុងនោះទឹកជំនន់ដ៏គំហុក ហើយនិងទឹកទន្លេឡើង បង្កភាពវឹកវរនៅទូទាំងតំបន់ នាថ្ងៃអង្គារនេះ ។
ទឹកឡើងនៅទន្លេ Chenabបានធ្វើឲ្យស្ពាន Pul Doda ស្ថិតក្នុងការគំរាមកំហែងធ្ងន់ធ្ងរ ។ ទឹកជំនន់បានហូរយ៉ាងគ្រោះថ្នាក់នៅជិតស្ពាន បង្កឲ្យមានការព្រួយបារម្ភថា ស្ពាននឹងត្រូវរងការខូចខាត ។
ចំណែកឯផ្លូវតភ្ជាប់ទូទាំងស្រុក បន្តអាក់ខានដោយសារបំណាក់ដី និងបាក់ផ្ទាំងថ្ម ធ្វើឲ្យកាត់ផ្តាច់ទំនាក់ទំនងជាមួយភូមិដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែង ។
ក្រុមអាជ្ញាធរ បានដាក់ពង្រាយរថយន្តបំពាក់ឧបករណ៍បំពងសំឡេង ដើម្បីព្រមានអ្នកស្រុកកុំឲ្យ ធ្វើដំណើរទៅជិតទន្លេ និងអំពាវនាវឲ្យពួកគេបន្តស្នាក់នៅក្នុងផ្ទះ ។
សូមបញ្ជាក់ថា ទឹកជំនន់ក្នុងខែនេះ នៅដែនដីចាមមូ និងកាស្មៀ បានសម្លាប់មនុស្សយ៉ាងហោច ៦០នាក់ ហើយមនុស្សជិត ៤០០នាក់ បានស្លាប់នៅតំបន់ភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន ៕