យុទ្ធនាការថ្ងៃទី៩ ដើម្បីជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ក្រុមការងារក្រសួងការងារបានចុះ​ទៅដល់រោងចក្រ សហគ្រាសចំនួន ១៤៣៥

2025/08/27 03:16:41 am        122

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ នៃក្រសួង​ការ​ងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​បន្តចុះ​ជួបជា​មួយតំណាង​រោង​ចក្រ សហ​គ្រាស ក្រុម​ហ៊ុន និង​សហ​ជីព ប្រតិភូ​បុគ្គលិក​ជាច្រើន​ទីតាំង​បន្ថែម​ទៀត នាថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២៥ តាម​ការណែ​នាំដ៏ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដើម្បីបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធបន្ថែមទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុង​ការ​រួម​គ្នា​ក្នុង​ស្មារតី​ខ្មែរស្រ​ឡាញ់​ខ្មែរ ខែ្មរ​ជួយ​រកការ​ងារឱ្យ​ខ្មែរ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឱ្យកាន់​តែរីក​ចម្រើន​រឹងមាំ​ថែម​ទៀត។

គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ នៃក្រសួងការ​ងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានចុះ​ទៅដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ចំនួន ១៤៣៥ ស្មើនឹងកម្មករនិយោជិតសរុប ៩៣៤ ៣៤១នាក់។ ការចុះសំណេះ​សំណាល​នេះ នឹង​បន្តធ្វើ​រហូត​ដល់​គ្រប់​គោល​ដៅទូ​ទាំង​ប្រទេស ដើម្បី​ក្តាប់បាន​ស្ថាន​ភាព​តម្រូវការកម្លាំង​ពលកម្ម និង​ដឹងពីស្ថាន​ភាពជាក់​ស្តែង នៃ​ការ​ជ្រើស​រើស​ពលករ​ត្រឡប់​មក​ពីប្រទេស​ថៃឱ្យ​ចូល​បម្រើការ​ងារ​នៅ​តាម​សហ​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ​ទាំង​អស់​នោះ។

នាឱកាសនោះដែរ ថ្នាក់​ដឹកនាំ និងមន្រ្តីរាជ​ការ​ក្រសួង បាន​ថ្លែងអំណរ​គុណ​ចំពោះ​ការផ្ដល់​ឱកាស​ការ​ងារ និងទទួល​យក​បងប្អូន​ពល​ករខ្មែរ ដែលទើប​ត្រឡប់​មកពីប្រទេស​ថៃ​ឱ្យ​ចូលបម្រើ​ការ​ងារ និង​ផ្តល់កិច្ច​សហការ​សម្រប​សម្រួល​ដោយ​យក​ចិត្ត​ទុក​ដាក់ និងទន់​ភ្លន់​ពីសំណាក់​សហ​គ្រាស ក្រុម​ហ៊ុន និងរោង​ចក្រដល់​បងប្អូន​ពល​ករ។ មិនតែ​ប៉ុណ្ណោះ ការចុះទៅកាន់សហគ្រាស ក្រុមហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ ក៏ដើម្បី​ផ្ដល់​ភាពកក់​ក្ដៅដល់​បងប្អូន​ពលករ​ខ្មែរដែល​ទើប​ទទួលបាន​ការងារ​នៅតាម​សហ​គ្រាស ក្រុម​ហ៊ុន និងរោង​ចក្រ​ផងដែរ។

ជាមួយគ្នានេះ តំណាងភាគីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ បានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួងក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងបានប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការបំពេញបេសកកម្មនេះ។

ក្នុងនោះផងដែរ ពលករខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រទេសថៃ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និងជួយ​រក​ការ​ងារ​ឱ្យពួក​គាត់។ ពួក​គាត់ បាន​លើក​ឡើង​ថា ការបំពេញការ​ងារនៅ​ក្នុង​ស្រុក​ទទួល​បានអ​​ត្ថប្រយោជ​ន៍​យ៉ាង​ច្រើន មាន​ភាព​​ងាយ​ស្រួល កក់ក្តៅ​ក្នុង​ចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់​ចំណាយថវិកាលើការ​ធ្វើ​លិខិត​ឆ្លង​ដែន។

លើសពីនេះ ក្រុមការងារ​ក្រសួងបាន​បន្តជំរុញ​ឱ្យស​ហគ្រាស ក្រុម​ហ៊ុន និងរោង​ចក្រ សហការ​ផ្ដល់ព័ត៌មាន​អំពីតម្រូវ​ការកម្លាំង​ពលកម្ម​មកក្រសួង​រៀង​រាល់ ២សប្តាហ៍​ម្តង និង​ការចូល​រួមវេទិ​កា​ការងារ ឬយុទ្ធនា​ការសម្ភាស​ជ្រើស​រើស​បុគ្គលិក​ដោយ​ផ្ទាល់ ឬតាម​រយៈ​ប្រព័ន្ធ Zoom ដែល​ក្រសួង​រៀបចំក្នុង​ករណី​មាន​តម្រូវ​ការជ្រើស​រើស​បុគ្គ​លិក​៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        110
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm