កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ

2025/08/27 03:42:55 am        114

ស្របពេលដែលរលកថ្មីនៃព្យុះភ្លៀង ភ្លៀងវស្សា និងទឹកជំនន់បណ្តាលឲ្យកើតមានភាពវឹកវរនៅទូទាំងប៉ាគីស្ថាន លោក Iqbal Solangi គឺជាកសិករមួយរូបអង្គុយនៅក្នុងខ្ទមកំសត់របស់លោកស្ថិតក្នុងទីក្រុងតំបន់ឆ្នេរភាគខាងត្បូង Karachi យល់ពីអារម្មណ៍ឈឺចាប់របស់អ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ដីស្រែចម្ការ និងសត្វចិញ្ចឹមរបស់ពួកគេ ។

ចាប់តាំងពីចុងខែមិថុនារហូតមក ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី បានសម្លាប់មនុស្សជាង ៨០០នាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងហោច ៧.២២៥ខ្នង និងបានហូរនាំយកទៅសត្វចិញ្ចឹមជាង ៥.៥០០ក្បាល បន្ថែមពីលើការខូចខាតផលដំណាំនៅទូទាំងប្រទេសប៉ាគីស្ថាន ។

ស្របពេលដែលមូលហេតុពិតប្រាកដនៃទឹកជំនន់ នៅពុំទាន់ត្រូវបានកំណត់ កត្តាជាច្រើនអាចរួមផ្សំនៅក្នុងការជន់លិចនេះ រួមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ ។

ប៉ាគីស្ថានស្ថិតក្នុងចំណោមប្រទេសចំនួន ១០ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុ ប៉ុន្តែប្រទេសមួយនេះ រួមចំណែកតិចជាង ១ភាគរយប៉ុណ្ណោះនៃការបំភាយឧស្ម័នសកល ។

លោក Solangi បានបញ្ចប់ការនិរទេសកសិកម្មបង្កឡើងដោយបម្រែបម្រួលអាកសធាតុរបស់លោកកាលពីឆ្នាំ ២០២២ ប៉ុន្តែលោកធ្លាប់បាត់បង់ដំណាំស្រូវរបស់លោកដោយសារទឹកជំនន់ជាលើកទី ៣ ក្រោយទឹកជំនន់ឆ្នាំ ២០១០ និងឆ្នាំ ២០១២ ហើយឥឡូវលោកជាប់បំណុលច្រើនណាស់ ។

នៅឆ្នាំ ២០១២ លោកបានផ្លាស់ទីលំនៅចេញពីភូមិតូចមួយស្ថិតនៅតាមព្រំដែនខេត្ត Sindh និងខេត្ត Balochistan ទៅកាន់ទីក្រុង Karachi ដោយសារតែបម្រែបម្រួលអាកាសធាតុ ។ ការបំលាស់ទីលំនៅនេះ បានបញ្ចប់ការធ្វើកសិកម្មរយៈពេល ៣ទសវត្សរ៍របស់គ្រួសារលោក ។

ពាក់ព័ន្ធនឹងទឹកជំនន់ឆ្នាំ ២០២២ ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ៣៣លាននាក់ និងជន់លិចដីកសិកម្ម ៤លានហិចតា លោក Solangi និយាយថា ពេលដែលផ្ទះរបស់លោក និងដីរបស់លោករងការជន់លិច លោកបានត្រឹមតែអង្គុយមើលទឹកហូរនាំយកវាទៅប៉ុណ្ណោះ ហើយលោកបានសម្រេចចិត្តថា លោកនឹងមិនវិលត្រឡប់មកវិញនោះទេ ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm