អ៊ីស្រាអែលបញ្ជាក់ថា អ្នកកាសែតរ៉យទ័រ និង AP ដែលស្លាប់ក្នុងការវាយប្រហារនៅហ្កាហ្សា មិនមែនជាគោលដៅទេ

2025/08/27 03:51:21 pm        73

អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃអង្គារ (២៦ សីហា) ថា អ្នករាយការណ៍ព័ត៌មានពីរនាក់របស់សារព័ត៌មានរ៉យទ័រ និង Associated Press (ហៅកាត់ថា AP) ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើមន្ទីរពេទ្យតំបន់ហ្កាហ្សា មិនមែនជា "គោលដៅនៃការវាយប្រហារនោះទេ" ហើយថា ប្រមុខទ័ពអ៊ីស្រាអែល បញ្ជាឱ្យស៊ើបអង្កេតបន្ថែមទៀតទៅលើថា តើការសម្រេចចិត្តវាយប្រហារមន្ទីរពេទ្យនោះត្រូវធ្វើឡើងយ៉ាងដូចម្ដេច។

គួរឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារមន្ទីរពេទ្យ Nasser នៅភាគខាងត្បូងហ្កាហ្សាស្រ្ទីប កាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្សយ៉ាងតិច ២០នាក់ រួមទាំងអ្នកកាសែត ៥នាក់ ដែលធ្វើការឱ្យរ៉យទ័រ, AP, Al Jazeera និងស្ថាប័នព័ត៌មានផ្សេងទៀត។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Nadav Shoshani បានលើកឡើងថា "អ៊ីស្រាអែលអាចបញ្ជាក់បានថា អ្នកកាសែតរ៉យទ័រ និង AP មិនមែនជាគោលដៅវាយប្រហារនោះទេ"។ ចំណែកអ្នកកាសែត ៣នាក់ទៀត ដែលស្លាប់ក្នុងការវាយប្រហារដូចគ្នានោះ មិនទាន់ត្រូវបានបកស្រាយ ឬបញ្ជាក់ដោយអ៊ីស្រាអែលនោះទេ។

ពុំមាននរណាម្នាក់ក្នុងចំណោមអ្នកកាសែតទាំង ៥នាក់នោះ ស្ថិតក្នុងគោលដៅសង្ស័យថាជាសកម្មប្រយុទ្ធប៉ាឡេស្ទីនទាំង ៦នាក់ឡើយ ដែលយោធាអ៊ីស្រាអែលដាក់ឈ្មោះក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរចេញផ្សាយកាលពីថ្ងៃអង្គារ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល មានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលលោកហៅថាជា "ឧប្បត្តិហេតុដ៏សោកនាដកម្ម"៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm