កម្ពុជាចាត់ទុកសកម្មភាពទន្រ្ទានរបស់ថៃ ជាឯកតោភាគី គឺបានធ្វើឲ្យប៉ះពាល់កិច្ចខិតខំប្រឹងប្រែងនៃការអនុវត្តបទឈប់បាញ់

2025/08/27 04:08:00 pm        672

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម ជុំ សុន្ទរី ចាត់ទុកសកម្មភាព ទន្រ្ទាន ដោយរាយបន្លាលួស ដាក់សំណាញ់របាំង និងដាក់កង់ឡាន ចូលទឹកដីខ្មែរនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺជាទង្វើដែលនាំឲ្យប៉ះពាល់ដល់ កិច្ចព្រមព្រៀងបទឈប់បាញ់នៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាកាលពីកន្លងទៅជាបន្តបន្ទាប់នោះ។

 ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចូនការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅតែម្តង។

ឯកឧត្តមជុំ សុន្ទរី បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ យោធាថៃនៅតែបន្តសកម្មភាព ដាក់លួសបន្លាបន្ថែមទៀតលើទីតាំងថ្មីចំនួន២ទៀត ស្ថិតនៅចម្ងាយប្រមាណ១០០ម៉ែត្រ និង៨០ម៉ែត ពីទីតាំងដែលយោធាថៃបានដាក់លួសបន្លា សំណាញ់របាំង និងកង់រថយន្ត កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ ត្រង់ចន្លោះបង្គោលព្រំដែនលេខ ៤៦-៤៧ ក្នុងមូលដ្ឋានភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

 អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា «សកម្មភាពបន្តទន្ទ្រានកាន់កាប់ជាឯកតោភាគីដោយកម្លាំងយោធាថៃ តាមវិធីដាក់លួសបន្លា នៅផ្នែកព្រំដែនដែលបានរៀបរាប់ខាងលើ កំពុងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ក៏ដូចជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) កម្ពុជា-ថៃជាដើម»។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់បន្ថែមទៀតថា ការទន្រ្ទានរបស់ទាហានថៃមកលើដែនអធិបតេយ្យ ភាពរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺបានផ្ទុយនឹងស្មារតីនៃអនុស្សារណៈយោគយល់គ្នាកាលពីឆ្នាំ២០០០ផងដែរ ហើយមួយវិញទៀត ការប៉ុនប៉ងបែបនេះមិនត្រឹមតែរំលោភលើអាណត្តិការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់កិច្ចប្រឹងប្រែង និងដំណើរការចរចារបស់ JBC នៃភាគីទាំងពីរផងដែរ។

ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះ ក៏បានចាត់ទុកថា សកម្មភាពបែបនេះរបស់ភាគីថៃ គឺជាការបំពានលើគោលការណ៍ និងគោលបំណង ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា សូមជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងយោធាថៃ រក្សានូវស្ថានភាពមិនផ្លាស់ប្តូរដូចដែលមាននៅពេលបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ ហើយត្រូវធ្វើការដោះស្រាយកន្លែងមានជម្លោះរួមគ្នា តាមរយៈយន្តការ GBC និងJBC ព្រមទាំងគោរពយ៉ាងពេញលេញ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់ ដែលបានឯកភាពគ្នាជាបន្តបន្ទាប់នាពេលកន្លងទៅផងដែរ។

ជាថ្មីម្តងទៀត ឯកឧត្តម ជុំ សុន្ទរី ក៏បានលើកឡើងផងដែរថា កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តឥតប្រែប្រួលក្នុងការស្វែងរកដំណោះស្រាយដោយស្មារតីមិត្តភាព ចំពោះជម្លោះព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយបន្តរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើកម្លាំងនោះទេ៕ អត្ថបទបាន ចក់



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm