ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារ ទី២៦ ខែសីហា ថា ប្រទេសទួរគី រដ្ឋឈូងសមុទ្រ ឬបណ្តាប្រទេសនៅអឺរ៉ុប អាចធ្វើជាម្ចាស់ផ្ទះការចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា មិនទាន់មានរបៀបវារៈណាមួយនៅឡើយដែលត្រូវបានត្រៀមសម្រាប់ជំនួបបែបនេះទេ។
លោក Zelenskiy បាននិយាយនៅក្នុងការថ្លែងតាមវីដេអូថា «បច្ចុប្បន្ននេះ នៅសប្តាហ៍នេះនឹងមានទំនាក់ទំនងជាមួយប្រទេសទួរគី ទំនាក់ទំនងជាមួយរដ្ឋឈូងសមុទ្រនិងជាមួយរដ្ឋអឺរ៉ុប ដែលអាចធ្វើជាម្ចាស់ផ្ទះការចរចាជាមួយរុស្ស៊ី»។ «ពីខាងយើង អ្វីៗនឹងត្រូវបានត្រៀមរហូតដល់កម្រិតអតិបរមា ដើម្បីបញ្ចប់សង្រ្គាម»។
លោក Zelenskiy បាននិយាយខណៈនាយសេនាធិការរបស់លោក លោក Andriy Yermak និងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ុយក្រែនស្ថិតនៅក្នុងប្រទេសកាតា ដើម្បីជួបជាមួយរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ។ នៅក្នុងការអត្ថាធិប្បាយ លោក Zelenskiy បាននិយាយថា ចំណាត់ការឈានឆ្ពោះទៅមុខមានការចរចា គឺអាស្រ័យលើការសម្របសម្រួលជាមួយដៃគូរបស់ទីក្រុងគីវ ជាចម្បងនោះគឺសហរដ្ឋអាមេរិក។