ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង រិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង ជុំវិញសុន្ទរកថា រំសាយអាវុធនុយក្លេអ៊ែរ

2025/08/27 05:11:02 pm        127

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ (២៧ សីហា) នេះ បានរិះគន់ខ្លាំងៗលើប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ជុំវិញសុន្ទរកថារបស់លោកស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ អំឡុងទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។

គួរឱ្យដឹងថា លោក Lee បានថ្លែងនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទថា៖ "សម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក នឹងត្រូវធ្វើឱ្យប្រសើរឡើងដល់កម្រិតសកលលើសពីឧបទ្វីបកូរ៉េ នៅពេលដែលមានផ្លូវសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ សន្តិភាព និងសន្តិសហវិជ្ជមាន (ឬការរួមរស់ជាមួយគ្នាដោយសន្តិភាព) នៅលើឧបទ្វីបកូរ៉េ"។

KCNA បានរិះគន់ថា "លោក Lee សម្ដែងដូចជាមានឆន្ទៈស្តារទំនាក់ទំនង" រវាងកូរ៉េទាំងពីរ ប៉ុន្តែក៏ "បានបង្ហាញខ្លួនឯងថាជាបុគ្គលដ៏កម្រោលក្នុងការប្រឈមមុខដាក់គ្នា" និងជា "មនុស្សពុតត្បុត"។ KCNA បន្តថា "ឋានៈរបស់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ ជាជម្រើសមិនអាចជៀសវាងបាន ដែលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវការគំរាមកំហែងអរិភាពពីខាងក្រៅ និងការផ្លាស់ប្តូរក្នុងរចនាសម្ព័ន្ធកងកម្លាំងសន្តិសុខពិភពលោក"។

ចាប់តាំងពីលោក Lee ឈ្នះការបោះឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មីក្នុងខែមិថុនាមក រដ្ឋាភិបាលរបស់លោក បានចាត់វិធានការជាច្រើនក្នុងគោលបំណងបន្ធូរភាពតានតឹងរវាងកូរ៉េទាំងពីរ ដូចជាការដកឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងជើង និងបញ្ជាឱ្យពិភាក្សាលើការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងអតីតកាលមួយចំនួនរវាងកូរ៉េទាំងពីរជាដើម៕



អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        6
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        23
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm