មនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានបំណាក់ដីនៅជិតទីសក្ការបូជា Vaishno Devi ក្នុងទីក្រុង Katraរបស់រដ្ឋJammu និងររដ្ឋ Kashmir ប្រទេសឥណ្ឌា។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមអាជ្ញាធរទៅកាន់សាព័ត៌មាន ANI របស់ឥណ្ឌា។
មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ បន្ទាប់ពីបំណាក់ដីមួយបានកើតឡើងនៅលើផ្លូវសម្រាប់ព្យុហយាត្រាសាសនាហិណ្ឌូដ៏ពេញនិយមមួយ នៅក្នុងរដ្ឋ Kashmirរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារទី២៦សីហា សប្ដាហ៍នេះ។ ក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ហើយប្រតិបត្តិការនៅតែបន្តនៅឡើយ។
ជាមួយគ្នានេះ នៅថ្ងៃពុធសប្ដាហ៍នេះដែរ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ព្យុះផ្គររន្ទះនៅតែបន្តកើតមានពាសពេញតំបន់។ ខ្យល់កន្ត្រាក់ធ្ងន់ធ្ងរ ដោយមានភ្លៀងធ្លាក់ខ្លាំង ផ្គរ និងរន្ទះ ផង អាចប៉ះពាល់ដល់តំបន់ជាច្រើន។
នៅខែនេះទឹកជំនន់នៅរដ្ឋ Jammu និងរដ្ឋ Kashmir បស់ប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០ នាក់ និងជិត ៤០០ នាក់ទៀតនៅភាគពាយព្យក្នុងប្រទេសប៉ាគីស្ថាន៕