ខ្សែប្រយុទ្ធ​ថ្មី​អង្គ​រថា​យ​ហ្គឺ​រ​អន្ទះសា​ចង់​លេង ក្រោយ​បាន​មក​ប្រកប​អាជីព​នៅ​កម្ពុជា​

2022/01/21 09:54:36 am        79

​បាល់ទាត់៖ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បានប្រកាស​នាំចូល​កីឡាករ​បរទេស​ថ្មី​ម្នាក់​ទៀតហើយ គឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អៀក​ឡង់ Jozsef Keaveny អតីត​យុវជន​ថ្នាល​ក្លិប Leicester City ហើយ​កីឡាករ​វ័យ ២២​ឆ្នាំ​រូបនេះក៏​អន្ទះសា​ចង់​លេង​ផងដែរ បន្ទាប់ពី​បានមក​ប្រកប​អាជីព​លើកដំបូង​នៅ​កម្ពុជា។​ Jozsef Keaveny បាន​សម្ដែង​ការសប្បាយ​ចិត្ត ក្រោយ​បាន​ចូលរួម​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ហើយ​ការចូលរួម​នេះគឺ​តាមរយៈ​គ្រូបង្វឹក​លោក Alistair Heath ដែលជា​អតីត​គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល​ក្លិប Liecester City ដូចគ្នា។

Jozsef ថា ក្រោយ​ឆ្លងកាត់​ការហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ​មកនេះ អ្វីៗ​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ និង​រីករាយ ដែល​នាំ​ឲ្យ​គេច​ង់​លេង​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ Tiger Army ហើយ​ប្ដេជ្ញា​ស្វែងរក​គ្រាប់​បាល់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម នាំ​ក្រុម​ស្វែងរក​ជ័យជម្នះ​សម្រាប់​អ្នកគាំទ្រ​ទៀត​ផង។​ ​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៧​ឆ្នាំ​អៀក​ឡង់​រូបនេះបាន​បញ្ជាក់ថា ខ្លួន​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមយុវជន​ថ្នាល Leicester City តាំងពី​អាយុ ១០​ឆ្នាំ ហើយ​ខ្លួន​បាន​ចំណាយពេល​ជិត ១០​ឆ្នាំ​នៅ​ទីនោះចាប់ពី​ថ្ងៃទី​២០០៩ ដល់​ថ្ងៃទី​២០១៩ ដែល​នាំ​ឲ្យ​គេ​ទទួលបាន​បទពិសោធន៍ និង​រៀនសូត្រ​បាន​ច្រើន​នៅ​ទីនោះ ពិសេស​ឆ្នាំ​ដែល​ក្លិប Leicester City ឈ្នះ Premiere League និង​ឈ្នះ Tournament នៅ​បារាំងកាលពី​ឆ្នាំ​២០១៥ ក៏ Jozsef បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​ដែរ មុន​ខ្លួន​លេង ១​រដូវ​កាល​ពេញ​នៅ​ស្រុកកំណើតកាលពី​ឆ្នាំ​២០២១ កន្លងទៅ។​

​សូមបញ្ជាក់ថា Jozsef Keaveny គឺជា​កីឡាករ​បរទេស​ចំណូល​ថ្មី​ទី​២ ដែល​អង្គ​រថា​យ​ហ្គឺ​របាន​នាំចូល​ត្រៀម​រដូវ​កាល​ថ្មី បន្ទាប់ពី​កីឡាករ​ជប៉ុន Soh Narita បន្ថែម​លើ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Iago Bento ដែល​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​នេះ បានប្រកាស​បន្ដ​កុងត្រាកាល​ពី​ថ្មីៗ។ បន្ថែម​លើ​នេះអង្គ​រថា​យ​ហ្គឺ​រក៏បាន​នាំចូល និង​ជ្រើសរើស​កីឡាករ​ថ្មីៗ​មួយចំនួនដើម្បី​ត្រៀម​រដូវ​កាល​ថ្មី ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ដើមខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am