រដូវក្តៅឆ្នាំ២០២៥ កំពុងតែក្លាយជាមួយក្នុងចំណោមរដូវក្ដៅពីរលើក ដែលមានអាកាសធាតុក្តៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រទេសអេស្ប៉ាញ ដែលខិតជិតកំណត់ត្រាទីមួយនៅឆ្នាំ២០២២។ យោងតាមទីភ្នាក់ងារឧតុនិយមជាតិអេស្ប៉ាញ AEMET បានឱ្យដឹងថា រលកកម្ដៅក្នុងខែសីហាជាប្រវត្តិសាស្ត្រ បានបង្កើតកំណត់ត្រាថ្មី ជាមួយនឹងភាពមិនធម្មតានៃសីតុណ្ហភាពឡើងជាមធ្យម ៤,៦អង្សាសេ។

ដោយផ្អែកលើទិន្នន័យដែលបានអង្កេត និងការព្យាកររហូតដល់ថ្ងៃទី៣១ ខែសីហា បានបង្ហាញថា រដូវក្តៅឆ្នាំ២០២៥ គឺស្ទើរតែប្រាកដថាជារដូវក្តៅមួយក្នុងចំណោមរដូវក្តៅខ្លាំងបំផុតចំនួនពីរ លើកំណត់ត្រាអេស្ប៉ាញ។ នេះស្ទើរតែដូចអំឡុងពេលឆ្នាំ២០២២ ដែលបច្ចុប្បន្នជារយៈពេលក្តៅបំផុតក្នុងកំណត់ត្រា ហើយរដូវក្ដៅទាំងពីរលើកនេះ ឡើងលើសពីរដូវក្តៅជាប្រវត្តិសាស្ត្រនៃឆ្នាំ២០០៣។
ក្នុងកំឡុងឆ្នាំ២០២៥ អាកាសធាតុក្ដៅមានច្រើនជាងពេលវេលាត្រជាក់ ដោយខែមីនារបស់អេស្ប៉ាញ គឺត្រជាក់គួរឱ្យកត់សម្គាល់ ហើយខែឧសភាជិតកម្រិតមធ្យម ប៉ុន្តែខែផ្សេងទៀតទាំងអស់គឺនៅកម្រិតក្តៅ ក្តៅខ្លាំង ឬក្តៅខ្លាំងបំផុត។ ជាលទ្ធផល ឆ្នាំ២០២៥ កំពុងជាប់ជាឆ្នាំក្តៅបំផុតទីពីរក្នុងកំណត់ត្រាអេស្ប៉ាញ គិតចាប់ពីខែមករា ដល់ខែសីហា តាមពីក្រោយឆ្នាំ២០២៤៕

