កីឡា​អេឡិចត្រូនិក​នឹង​ពិចារណា​ត្រូវ​រៀបចំ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ឬ​អត់​បើ​សិន​ធ្វើ​មិន​បាន​ល្អ​នៅ​វៀតណាម​

2022/01/21 05:09:30 pm        99

​អេឡិចត្រូនិក​៖ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបាន​បញ្ជាក់ថា ប្រសិនបើ​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមធ្វើ​ពុំបាន​ល្អ​ជាង​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន​នោះទេ សហព័ន្ធ​នឹង​ពិចារណា​ថា គួររៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក​នេះក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ឬក៏​អត់។

​ការអះអាង​បែបនេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម នៅ​សណ្ឋាគារ Raffles Hotel Le Royal កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ ដែល​សន្និសីទ​នេះរៀបចំឡើងដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​ជ្រើសរើស​ក្រុម​ជម្រើសជាតិ​សម្រាប់​វិញ្ញាសា Mobile Legends និង PUBG Mobile ចាប់ពី​ថ្ងៃទី​២៧ ខែមករាដល់​ថ្ងៃទី​២០ ខែកុម្ភៈ​ខាងមុខ។​ ​ប្រមុខ​សហព័ន្ធ​ដ​ដែលបន្ដថា ក្នុង​ស៊ី​ហ្គេមនៅ​វៀតណាមនា​ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ឯកឧត្តម​មិន​ចង់​និយាយ​អំពី​ថា​ តើកីឡា​អេ​ឡិច​ត្រូ​ន​កម្ពុជាមានសង្ឃឹម​ខ្ពស់​ក្នុងការ​ដណ្ដើម​មេដាយ​កម្រិតណា​នោះទេ តែ​ឯកឧត្តម​ចង់ឃើញ​ក្រា​ហ្វិ​ច​កើនឡើងមានន័យថា គ្រប់ការ​ប្រកួត​ក្រុម​កម្ពុជា​ធ្វើ​បានល្អ​ឈានទៅ​វគ្គ​បន្ដបន្ទាប់ ពោលគឺ​ល្អប្រសើរ​ជាង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣០ នៅ​ហ្វីលីពីន។​ ​ដូច្នេះ​ស៊ី​ហ្គេម​ឆ្នាំនេះ សហព័ន្ធ​នឹង​ពិនិត្យមើល​ការប្រកួតប្រជែង តើ​អាច​ឈានឡើង​បន្ថែម ឬ​ធ្លាក់ចុះ ឬ​រក្សា​នៅ​កម្រិត​ដដែល។ តែបើ​មិនរីក​ចម្រើន​សោះ ឬ​រក្សា​កម្រិត​នៅ​ដដែល ឯកឧត្តម​នឹង​ពិចារណា​ជាមួយគ្នា​ថា ​តើ​គួររៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិកនៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ឬក៏​អត់។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ជា ច័ន្ទ​បូ​រិ​បូ​រណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ។​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​ប្រធាន​សហព័ន្ធបាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់ ពិសេស​ក្រុម​ជម្រើសជាតិដែល​ត្រូវបាន​ជ្រើស​រើស​ដោយ​គណៈ​កម្ម​ការជំនាញ ត្រូវខិតខំ​ហ្វឹកហាត់​បន្ថែមដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់​តំបន់​នាពេលខាងមុខ ហើយ​ឈានទៅ​សម្រេច​មហិច្ឆតា​ស្វែងរក​មេដាយ​ជូន​ជាតិ ស្របពេល​សហព័ន្ធ​បាន​ត្រៀម​ផ្ដល់នូវ​កញ្ចប់​លើកទឹកចិត្ត​ពិសេស បើសិន​ពួកគេ​ធ្វើបាន​សម្រេច​ពិតមែន។​ ​សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​ជ្រើសរើស​ក្រុម​ជម្រើសជាតិ​នា​ចុងខែ​នេះ សម្រាប់​ក្រុម​ជយលាភី​លេខ​១ ដល់​លេខ​៤ នឹងត្រូវ​បានជ្រើសរើស​ជា​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់ អភិវឌ្ឍន៍​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម ហើយក៏​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ។​ ​ប៉ុន្ដែ​សម្រាប់​វិញ្ញាសា PUBGM សហព័ន្ធ​ជ្រើសរើស​បាន ២​ក្រុមដែល​ជាប់​ឈ្មោះ​ទៅ​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​រួចហើយ រួមមាន​ក្រុម APG Esports និង Orange Esports បន្ទាប់ពី​ក្រុម​ទាំងពីរបាន​ជាប់​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ក្នុងចំណោម ៨​ក្រុមនៃ​ការប្រកួត​មុន​ស៊ី​ហ្គេម ឬ Pre-SEAGAMES កាលពីដើមឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        287
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        357

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm