ពលករត្រឡប់មកពីថៃ អរគុណរាជរដ្ឋាភិបាលដែលជួយស្វែងរកការងារឱ្យពួកគាត់បានធ្វើលឿន និងឆាប់រហ័ស

2025/08/27 07:31:42 pm        769

ក្រុមពលករខ្មែរត្រឡប់មកពីប្រទេសថៃ បានបង្ហាញទឹកមុខសប្បាយរីករាយ និង​សម្តែង​ការ​អរគុណ​ជូន​ចំពោះរាជរដ្ឋាភិបាលដែបានជួយរកការងារឱ្យធ្វើ និងអរគុណក្រុ​មហ៊ុន​ដែល​បាន​ផ្តល់​ឱកាស​ការងារដល់ពួកគាត់យ៉ាងឆាប់រហ័ស។

នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយក្រុមពលករទើបត្រឡប់មកពីប្រទេសថៃ បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រកាត់ដេរកាបូបរបស់ក្រុមហ៊ុន D’Luxe International Co.,Ltd ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា​នេះ​ថា​ ពិតជាមានអារម្មណ៍សប្បាយរីករាយ និងកក់ក្តៅជាងធ្វើការនៅក្រៅស្រុក ដោយសារ​មិន​នឹក​ស្មាន​ថា នៅកម្ពុជាមានការងារសម្បូរបែបនៅតាមរោងចក្រ សហគ្រាស ជាពិសេសគឺ​ដូច​ទៅនឹ​ង​ការ​ផ្សព្វ​ផ្សាយរបស់រាជរដ្ឋាភិបាលដែលលើកឡើងថា ការងារជាច្រើនកន្លែង​កំពុង​រង់​ចាំ​អ្នក​ស្វែង​រក​ការងារ​ធ្វើ។

ក្រុមពលករទាំងនេះ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និងជួយរកការងារឱ្យពួកគាត់។ ក្រុមពលករ បាន​និយាយទៀតថា ការបំពេញការងារនៅក្នុងស្រុកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន មាន​ភាព​ងាយ​ស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំ​បាច់​ចំណាយ​ថវិកា​លើ​ការ​ធ្វើ​លិខិតឆ្លងដែន។

លោក ម៉ីឈាវ ប៊ុនវឌ្ឍន៍ ប្រធានរដ្ឋបាលរោងចក្រខាងលើ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឱ្យ​ដឹង​ថា ​គិតត្រឹមថ្ងៃម្សិលមិញ រោងចក្រទទួល​បាន​ការ​ចុះ​ឈ្មោះ និង​សម្ភាសន៍​ជាប់​ការងារ​របស់​បង​ប្អូន​ពលករ​ត្រឡប់មកពីថៃចំនួនជិត៣០០នាក់ ដែលមានការជួយសម្របសម្រួលពីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរ​ចំពោះ​កិច្ចខិ​ត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល ព្រមទាំងក្រសួងក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ និង​បាន​ប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង​ក្នុង​ការ​បំពេញ​បេសកកម្ម​នេះ​ឱ្យ​ល្អប្រសើរ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹង គិត​មកដល់ពេលនេះ ពលករខ្មែរដែលចាកចេញនិងវិលត្រឡប់មកប្រទេសកម្ពុជាវិញ មាន​ចំនួន​ប្រមាណ​ជា​ង ៩២ម៉ឺននាក់ ក្នុងនោះអ្នកទទួល​បាន​ការងារ​ធ្វើ​តាម​រយៈ​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការងារ​ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនប្រមាណជាង ១៣ម៉ឺននាក់។

ឯកឧត្តម​អ្នក​នាំពាក្យ បានបន្ដអំពាវនាវដល់ពលករខ្មែរដែលបានត្រឡប់មកដល់កម្ពុជា ហើយ​មិន​ទាន់​ទទួល​បាន​ការងារធ្វើ រួសរាន់ទាក់ទងទៅលេខទូរសព្ទ១២៩៧ ដើម្បីទទួលបានកា​រ​ជួយ​សម្រប​សម្រួល​ពីក្រសួងការងារក្នុងការស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ឱកាសការងារដែលមានជាបន្តបន្ទាប់ទូទាំងប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm