នាយករដ្ឋមន្ត្រី លោក Mark Carney បានប្រកាសកាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុង Riga ជាមួយនាយករដ្ឋមន្ត្រីប្រទេសឡាតវី លោកស្រី Evika Silina ថា ប្រទេសកាណាដានឹងបន្ថែមពេលបេសកកម្មរបស់សម្ព័ន្ធយោធាណាតូនៅក្នុងប្រទេសឡាតវី ក្នុង «ការធានាឡើងវិញប្រតិបត្តិការ» ក្នុងរយៈពេលបីឆ្នាំ។

ដោយមានបុគ្គលិកជាង៣.០០០នាក់ត្រូវបានដាក់ពង្រាយនៅសមុទ្រ ជើងគោក និងនៅដែនអាកាស «ការធានាឡើងវិញប្រតិបត្តិការ» គឺជាបេសកកម្មNATOនៅក្រៅប្រទេសធំបំផុតរបស់ប្រទេសកាណាដា។ វាត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ ២០១៤ ក្នុងការឆ្លើយតបទៅនឹងការបញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី នូវឧបទ្វីបគ្រីម៉េ។ យោងតាមរដ្ឋាភិបាលកាណាដាបានឲ្យដឹងថា កងទ័ពជើងគោកពហុជាតិជាតិសាសន៍ដឹកនាំដោយប្រទេសកាណាដា មានមូលដ្ឋាននៅប្រទេសឡាតវី មានទាហានកាណាដាប្រហែល២.០០០នាក់ ព្រមទាំងបុគ្គលិកមកពីប្រទេសសម្ព័ន្ធយោធាណាតូជាងមួយភាគបី។
លោក Carney បាននិយាយថា «យើងមិនអាចជឿទុកចិត្ត ប៉ុន្តែត្រូវបញ្ជាក់ច្បាស់» ជាមួយលោក Putin ខណៈយើងគិតអំពីដំណើរការតាមរយៈក្រុមចម្រុះនៃឆន្ទៈ ដែលយើងត្រូវ«រារាំង និងពង្រឹង» ដោយលោក Carney បាននិយាយសំដៅលើពាក្យស្លោករបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Ronald Reagan ក្នុងអំឡុងកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធជាមួយអតីតមេដឹកនាំសូវៀតលោក មីខាអ៊ីល ហ្គោបាឆូស(Mikhail Gorbachev)។ លោក Carney បាននិយាយថា ក្នុងរយៈពេលបីឆ្នាំខាងមុខ កាណាដានឹងរៀបចំផែនការ «បង្កើនសមត្ថភាពកងទ័ព ពង្រឹងការការពាររួមរបស់យើង ពង្រឹងសន្តិសុខសហប្រតិបត្តិការ និងរក្សាវត្តមានរបស់សម្ព័ន្ធយោធាណាតូឱ្យបានរឹងមាំ»។
