អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលដំណើរការរៀបចំមណ្ឌលប្រឡងទាំង៨ក្នុងខេត្ត សំរាប់ឆ្នាំសិក្សា ២០២៤-២០២៥

2025/08/27 09:44:08 pm        108

អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលដំណើរការរៀបចំ​មណ្ឌល​ប្រឡង​ទាំង៨ក្នុងខេត្ត សំរាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២៥នេះ ក្រោមកិច្ចសហការជាមួយគណកម្មការ តាមបណ្ឌលប្រឡងនានាក្នុងខេត្តផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចំពោះអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរខេត្តស្រុក និងគណៈកម្មការមេប្រយោគនៅតាម​សាលារៀននានា​ទាំង៨​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដែលបានដំណើរការរៀបចំដោយរលូន នូវគ្រប់កិច្ចការនានាទាំងអស់ក្នុងមូលដ្ឋាន ដោយ​ធានាបាននូវរាល់កិច្ចការមួយចំនួនបានល្អប្រសើរ ដូចជាបរិវេណសាលា បន្ទប់ប្រឡងផងដែរ។ នៅថ្ងៃស្អែកនេះជាថ្ងៃដែលដំណើរការប្រឡងឈានចូលមកដល់ សូមគណកម្មការប្រឡងទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យដំណើរការនៃការប្រឡងនេះបានដោយរលូន ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនបេក្ខជនបានដោយប្រសិទ្ធិភាពខ្ពស់បំផុត។ ឯកឧត្តមបានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ គណកម្មការរៀបចំដំណើរការប្រឡងនៅតាមមណ្ឌលប្រឡងនានា ក្នុងខេត្តកំពង់ឆ្នំាំង ជាពិសេសត្រូវប្រឹងប្រែងអោយអស់លទ្ធភាព និងសមត្ថភាព យកអោយបាននូវជ័យជំនះ «អ្នកចេះគឺជាប់»។

កាប្រឡងបាក់ឌុបឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រលងចំនួន៨នៅទូទាំងខេត្ត ចែកចេញជា១៩៥បន្ទប់ ស្ថិតនៅក្រុងកំពង់ឆ្នាំងចំនួន៤មណ្ឌល និងស្រុករលាប្អៀរចំនួន៤មណ្ឌល ដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន៤ ៨៤៣នាក់ ក្នុងនោះស្រីចំនួន២ ៨១៦ នាក់។ ដោយឡែកថ្នាក់វិទ្យាសាស្ត្រ មាន១មណ្ឌល គឺមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង មានបេក្ខជន ចំនួន៩៤១នាក់ ស្រី៦២៥នាក់៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        171
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm