រុស្ស៊ីមើលឃើញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាមេរិក ក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងលោហៈកម្រ

2025/08/27 10:16:11 pm        90

ឧបនាយករដ្ឋមន្ត្រីទី១របស់រុស្ស៊ីលោក Denis Manturov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអគ្គនាយកនៃទីភ្នាក់ងារសារព័ត៌មានTASS លោក Andrey Kondrashov នៅមុនវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ថា រុស្ស៊ី និងសហរដ្ឋអាមេរិក អាចសហការគ្នាលើថាមពលនុយក្លេអ៊ែរ និងលោហធាតុ រួមទាំងគម្រោងរួមគ្នា ដែលពាក់ព័ន្ធនឹងលោហៈកម្រ និងរ៉ែកម្រ។

លោក Manturov បាននិយាយថា៖«នៅក្នុងឧស្សាហកម្មជាប្រពៃណី មានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ។ ឧទាហរណ៍ រុស្ស៊ីអាចផ្គត់ផ្គង់សារធាតុអ៊ុយរ៉ានីញ៉ូមសម្រាប់ការផលិតឥន្ធនៈនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ សារធាធាតុនេះ ក៏ត្រូវបានប្រើក្នុងការផលិតដែកថែបផងដែរ។ ប្រធានាធិបតីរបស់យើង ក៏បានលើកឡើងពីកិច្ចសហការដ៏មានសក្តានុពលលើលោហៈកម្រ និងរ៉ែកម្រ»។

លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ី មានធនធានបម្រុងដ៏សំខាន់នូវលោហៈកម្រ ដោយបង្កើតឱកាសសម្រាប់គំនិតផ្តួចផ្តើមរួមគ្នា។ លោកឧបនាយករដ្ឋមន្ត្រីទី១ បានបន្ថែមថា៖«ទិសដៅផ្សេងទៀត អាចកើតមាន នៅពេលយើងឆ្ពោះទៅមុខលើប្រធានបទ ដែលខ្ញុំបានលើកឡើងនោះ» ។

កាលពីថ្ងៃទី ១៥ ខែសីហា ជំនួបមួយរវាងប្រធានាធិបតីរុស្ស៊ី និងអាមេរិក លោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ បានធ្វើឡើង នៅមូលដ្ឋានយោធា Elmendorf-Richardson ក្នុងរដ្ឋអាឡាស្កា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន បន្ទាប់ពីកិច្ចចរចានោះ លោក ពូទីន បាននិយាយថា ការដោះស្រាយជម្លោះអ៊ុយក្រែន គឺជាប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលនេះ។ នៅថ្ងៃទី ១៨ ខែសីហា លោក ត្រាំ បានជួប ជាមួយលោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងមេដឹកនាំអឺរ៉ុប នៅទីក្រុងវ៉ាស៊ីនតោន ហើយក៏បានទូរស័ព្ទទៅ លោក ពូទីនផងដែរ។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បាននិយាយថា លោក ពូទីន និង ត្រាំ បានសម្តែងការគាំទ្រចំពោះការបន្តការពិគ្រោះយោបល់ដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងគីវ រួមទាំងគំនិតនៃការបង្កើនកម្រិតរបស់ពួកគេផងដែរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm