លោក Macron ប្រាប់ទៅលោក Netanyahu ថា មិនគួរយកការប្រឆាំងជនជាតិជ្វីហ្វនិយម «ជាអាវុធ» ទេ

2025/08/27 11:04:28 pm        116

តាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់មេដឹកនាំអ៊ីស្រាអែលដែលត្រូវបានចេញផ្សាយជាសាធារណៈ កាលពីថ្ងៃអង្គារ (ទី២៦ ខែសីហា) លោកប្រធានាធិបតី Emmanuel Macron បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការរិះគន់ នាពេលថ្មីៗនេះរបស់លោក Benjamin Netanyahu ជុំវិញការកើនឡើងនូវសកម្មភាពប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងប្រទេសបារាំង ហើយបានព្រមានថា បញ្ហានេះមិនគួរត្រូវបានយកមក «ប្រើជាអាវុធ» នោះឡើយ។

ជម្លោះពាក្យសម្ដីបានចាប់ផ្ដើមផ្ទុះឡើង ជុំវិញការកើនឡើងនូវអំពើប្រឆាំងជនជាតិជ្វីហ្វ និងឧក្រិដ្ឋកម្មស្អប់ខ្ពើម នៅក្នុងប្រទេសបារាំង ខណៈដែលភាពតានតឹងអន្តរជាតិ ក៏ឡើងកម្ដៅខ្លាំងឡើងៗផងដែរ ជុំវិញជម្លោះ នៅតំបន់ហ្កាហ្សា។

នៅក្នុងលិខិតមួយដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានជាច្រើន លោក Macron បានសរសេរទៅកាន់លោក Netanyahu ថា៖ «ការចោទប្រកាន់អំពីភាពអសកម្ម នៅចំពោះមុខទង្វើបង្កទុក្ខទោស ដែលយើងកំពុងប្រយុទ្ធជាមួយ តាមមធ្យោបាយគ្រប់យ៉ាង នៅក្នុងសិទ្ធិអំណាចរបស់យើង គឺមិនអាចទទួលយកបានឡើយ ហើយជាការប្រមាថដល់ប្រទេសបារាំងទាំងមូល»។

មេដឹកនាំបារាំងរូបនេះបានបន្ថែមថា៖ «យុទ្ធការប្រយុទ្ធនឹងសកម្មភាពប្រឆាំងជនជាតិជ្វីហ្វ មិនត្រូវយកមកប្រើប្រាស់ជាឧបករណ៍នយោបាយឡើយ ហើយក៏មិនត្រូវបង្កឲ្យមានជម្លោះ រវាងអ៊ីស្រាអែល និងបារាំងនោះដែរ»។

គួរបញ្ជាក់ថា នៅក្នុងលិខិតមួយ កាលពីពាក់កណ្តាលខែសីហា លោក Netanyahu បានត្អូញត្អែរថា ការសន្យារបស់លោក Macron ដែលថា ប្រទេសបារាំងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន កំពុងជំរុញឲ្យមានសកម្មភាពប្រឆាំងជនជាតិជ្វីហ្វ។

សម្រាប់អ៊ីស្រាអែល ប្រទេសនេះបាននិងកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗឲ្យបញ្ចប់យុទ្ធនាការរបស់ខ្លួន នៅតំបន់ហ្កាហ្សា ជាកន្លែងដែលសង្រ្គាមបានបង្កឲ្យមានវិបត្តិមនុស្សធម៌ និងការបំផ្លិចបំផ្លាញភាគច្រើនលើដែនដីនេះ និងឲ្យនាំយកចំណាប់ថ្នូរអ៊ីស្រាអែលដែលជាប់ឃុំខ្លួននៅទីនោះត្រលប់មកផ្ទះសម្បែងរបស់ពួកគេវិញ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm