បាល់ទាត់៖ ក្រុមបាល់ទាត់ស្ត្រី Manchester City បានឈានឡើងវគ្គ ៨ក្រុមចុងក្រោយហើយនៃការប្រកួតក្របខណ្ឌស្ត្រី UEFA Women’s Champions League ក្រោយជ័យជំនះ ៥-០ ជើងទី២ នៅទឹកដីអ៊ីតាលីលើក្រុមស្ត្រី Fiorentina។

កីឡាការិនី Ellen White និង Sam Mewis រកបានម្នាក់ពីរគ្រាប់ ខណៈកីឡាការិនី Caroline Weir រកបានមួយគ្រាប់ក្នុងជ័យជំនះ ៥-០ នេះ។ ជ័យជំនះ ៥-០ នេះមានន័យថា Manchester City ឈ្នះសរុបទាំងពីរជើង ៨-០ បូកទាំងជ័យជំនះ ៣-០ ជើងទី១ នៅទឹកដីអង់គ្លេស។ លទ្ធផលនេះធ្វើឲ្យ Manchester City ធ្វើបានល្អជាងរដូវកាលមុនមួយកំរិត ពោលគឺនៅក្នុងវគ្គនេះពួកគេបានធ្លាក់ក្រោមថ្វីជើងក្រុមអេស្ប៉ាញ Ateltico Madrid។ តែរដូវកាលនេះក្រុមស្ត្រី Ateltico Madrid បានត្រឹមវគ្គនេះវិញក្រោយចាញ់ក្រុមស្ត្រី Chelsea៕
អត្ថបទ៖នាង សុភាវុធ