ចិន៖ ការបដិសេធតួនាទីបក្សកុម្មុយនីស្ត ក្នុងសង្គ្រាមលោកលើកទី២ ពីសំណាក់កោះតៃវ៉ាន់ គឺជា «ការប្រមាថ»

2025/08/27 11:14:52 pm        94

ប្រទេសចិន នៅថ្ងៃពុធ (ទី២៧ ខែសីហា) នេះ បានលើកឡើងថា កោះតៃវ៉ាន់កំពុង «ប្រមាថ» ដល់ការលះបង់របស់អ្នកពលី អំឡុងពេលប្រយុទ្ធជាមួយជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ បន្ទាប់ពីកោះនេះបានបដិសេធតួនាទីសំខាន់របស់បក្សកុម្មុយនីស្ត ហើយបានថ្កោលទោសការអំពាវនាវរបស់ទីក្រុងតៃប៉ិដែលឲ្យកោះតៃវ៉ាន់នៅឆ្ងាយពីពិធីរំលឹកខួបព្រឹត្តិការណ៍នោះរបស់ទីក្រុងប៉េកាំង។

នាឆ្នាំនេះ ខួបលើកទី៨០ នៃការបញ្ចប់សង្រ្គាមលោក ដែលជាការបង្ហាញពីព្រឹត្តិការណ៍កើតឡើងនៅមុននោះ ក្នុងប្រទេសចិន អំពីការចូលដណ្តើមគ្រប់គ្រងលើភាគខាងកើតនៃតំបន់ម៉ាន់ជូរី ក្នុងឆ្នាំ១៩៣១ ពីសំណាក់ប្រទេសជប៉ុន និងការលុកលុយជាបន្តបន្ទាប់របស់ទីក្រុងតូក្យូលើផ្នែកផ្សេងទៀតរបស់ចិន ក្នុងឆ្នាំ១៩៣៧ បានបង្កឲ្យមានការនិទានប្រវត្តិរឿងរ៉ាវជូរចត់ រវាងទីក្រុងប៉េកាំង និងតៃប៉ិ។

កោះតៃវ៉ាន់លើកឡើងថា បក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់ចិន កំពុងក្លែងបន្លំការអះអាង សម្រាប់ការដឹកនាំការប្រយុទ្ធ នៅពេលដែលភាគច្រើននៃការប្រយុទ្ធត្រូវបានធ្វើឡើងដោយកងកម្លាំងសាធារណរដ្ឋចិន ដែលរដ្ឋាភិបាលរបស់ពួកគេ បន្ទាប់មកបានភៀសខ្លួនទៅកាន់កោះនេះ ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីបានចាញ់សង្គ្រាមស៊ីវិល។ កោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យ បន្តរក្សាឈ្មោះសាធារណរដ្ឋចិនជាឈ្មោះផ្លូវការរបស់ខ្លួន។

នៅឯរដ្ឋធានីប៉េកាំង លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា កោះតៃវ៉ាន់កំពុង «បង្កាច់បង្ខូច និងលុបបំបាត់» តួនាទីរបស់បក្សកុម្មុយនីស្ត ដែលជា «ឆ្អឹងខ្នង» របស់ប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសជប៉ុន។ លោកស្រី Zhu បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះទុក្ករបុគ្គល និងវីរបុរសដ៏ស្មោះត្រង់ទាំងអស់ ហើយនេះជាការក្បត់ដោយឥតអៀនខ្មាស ចំពោះប្រទេសចិនទាំងមូល»។

កោះតៃវ៉ាន់បានជំរុញអ្នកកោះនេះកុំឲ្យចូលរួមក្បួនដង្ហែរយោធាទ្រង់ទ្រាយធំរបស់ទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ សម្រាប់ព្រឹត្តិការណ៍ប្រារព្ធខួបនេះ ហើយគំរាមដាក់ទណ្ឌកម្ម ដូចជាការផ្អាកផ្ដល់ប្រាក់សោធននិវត្តន៍ សម្រាប់អតីតមន្ត្រីការពារដែនកោះជាន់ខ្ពស់ ចារកម្ម ឬមន្ត្រីការទូត ដែលមិនគោរពតាម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm