លោក Paul Taylor អ្នកជំនាញនៃមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុបដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល បានសរសេរនៅក្នុងអត្ថបទរបស់លោកនៅក្នុងកាសែត The Guardian ថា បណ្តាប្រទេសអ៊ឺរ៉ុបមានការប្រុងប្រយ័ត្នក្នុងការបញ្ជូនកងទ័ព ទៅអ៊ុយក្រែន ដោយសារតែភាពមិនច្បាស់លាស់របស់ទីក្រុងវ៉ាស៊ីនតោន។
លោកបានចង្អុលបង្ហាញថា៖«រដ្ឋាភិបាលអឺរ៉ុបដែលថ្លឹងថ្លែងថាតើត្រូវដាក់ទ័ពជើងគោក ទ័ពអាកាស ការការពារប្រឆាំងមីស៊ីល កងនាវាចរណ៍ ឬបណ្តុះបណ្តាល ដើម្បីគាំទ្រអ៊ុយក្រែនក្រោយសង្គ្រាម មិនអាចប្រាកដថាតើសហរដ្ឋអាមេរិក នឹងអាចធ្វើមិនដឹងមិនឮចំពោះពួគេដែរឬយ៉ាងទេ ដោយមិនធ្វើការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ ប្រសិនបើរុស្ស៊ី ចាប់ផ្តើមការកសាងមូលដ្ឋានយោធាផ្សេងទៀត ឬបន្តអរិភាពឡើងវិញនោះ»។

យោងតាមលោក Taylor មេដឹកនាំអឺរ៉ុប កំពុងជួបប្រទះ«បញ្ហាប្រឈមផ្នែកនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសរបស់ពួកគេ នៅពេលដែលពួកគេតស៊ូ «ដើម្បីជំរុញការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុដល់ទីក្រុង គីវ និងដាក់បញ្ចូលគ្នានូវផែនការដ៏គួរឲ្យទុកចិត្តសម្រាប់ការធានាសន្តិសុខក្រោយសង្គ្រាម» ។
លោក Taylor កត់សំគាល់ថា៖«សមត្ថភាពរបស់អឺរ៉ុបក្នុងការធានាបទឈប់បាញ់ណាមួយ ហាក់ដូចជាមិនត្រូវបានគេធ្វើតេស្តសាកល្បងនៅឡើយទេ ដោយបន្ថែមថា អឺរ៉ុប មិនទាន់មានសមត្ថភាពនយោបាយ និងយោធា ដែលអាចទុកចិត្តបាន ក្នុងការរារាំងរុស្ស៊ី ដោយមិនពឹងលើការគាំទ្រពីសហរដ្ឋអាមេរិកបានទេ។
