រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Asharq Al Awsat ថា ប្រទេសអ៊ីរ៉ង់ទទួលស្គាល់ថា ជម្លោះប្រដាប់អាវុធជាមួយអ៊ីស្រាអែល អាចនឹងកើតឡើងវិញ ប៉ុន្តែទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិវត្តណាមួយ នៅក្នុងតំបន់។
ប្រមុខការទូតរូបនេះ បាននិយាយដោយឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពនៃការប្រឈមមុខគ្នាជាថ្មីរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលថា៖«អ្វីគ្រប់យ៉ាង អាចធ្វើទៅបាន ប៉ុន្តែយើងត្រៀមខ្លួនសម្រាប់គ្រប់កាលៈទេសៈ។ ក្នុងអំឡុងពេលសង្រ្គាមរយៈពេល ១២ ថ្ងៃ អង្គភាពជ្វីហ្វ និងសហរដ្ឋអាមេរិក មិនបានសម្រេចគោលដៅណាមួយរបស់ពួកគេទេ ខណៈដែលអ៊ីរ៉ង់ បានទប់ទល់និងឆ្លើយតបយ៉ាងក្លាហានចំពោះការឈ្លានពាននោះ។

យោងតាមលោករដ្ឋមន្ត្រី អ៊ីស្រាអែល បានស្នើសុំជាឯកតោភាគីនូវបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ រយៈពេល ១២ ថ្ងៃបន្ទាប់ពីការវាយប្រហារលើទឹកដីអ៊ីរ៉ង់ បានចាប់ផ្តើម។ «ប្រសិនបើពួកគេចង់ធ្វើសេណារីយោនេះ កើតឡើងម្តងទៀត យើងបានត្រៀមខ្លួនរួចរាល់ហើយ»។ ទោះយ៉ាងណាក៏ដោយ សង្គ្រាមរយៈពេល ១២ ថ្ងៃ បានបង្ហាញថា ជម្រើសយោធា មិនជោគជ័យទេ។ ដូច្នេះ ខ្ញុំសង្ស័យថា គេនឹង ចាត់វិធានការបែបនេះ ម្ដងទៀត។ ប៉ុន្តែប្រសិនបើវាកើតឡើង ពួកគេនឹងប្រឈមមុខនឹងការឆ្លើយតបដែលស្រដៀងគ្នា និងតឹងរ៉ឹងជាងនេះ»។
