ការស្ទង់មតិ៖ ប្រជាជនបារាំងភាគច្រើនចង់បានការបោះឆ្នោតថ្មី ប្រសិនបើរដ្ឋាភិបាលដួលរលំ

2025/08/28 01:40:56 am        67

នៅថ្ងៃពុធ (ទី២៧ ខែសីហា) នេះ លទ្ធផលស្ទង់មតិបានបង្ហាញថា ប្រជាជនបារាំងភាគច្រើន ចង់បានការបោះឆ្នោតសភា និងប្រធានាធិបតីថ្មី ដោយនេះផ្ដល់សញ្ញាថា រដ្ឋាភិបាលសំឡេងភាគតិចរបស់លោកនាយករដ្ឋមន្ត្រី Francois Bayrou មើលទៅទំនងជានឹងដួលរលំនៅខែក្រោយ។

ជាមួយគ្នានេះ ២ភាគ៣នៃអ្នកដែលត្រូវបានសួរនៅក្នុងការស្ទង់មតិចំនួន២ ក្នុងចំណោម៣ ក៏ចង់ឲ្យលោកប្រធានាធិបតី Emmanuel Macron លាលែងពីតំណែងផងដែរ ហើយនៅក្នុងការស្ទង់មតិមួយ ក្រុមស្ដាំនិយមជ្រុល គឺគណបក្ស National Rally (RN) ទទួលបានការគាំទ្រច្រើនបំផុត ដើម្បីឲ្យដឹកនាំរដ្ឋាភិបាលបន្ទាប់ ទោះបីជាមិនមានសំឡេងភាគច្រើនក៏ដោយ។

ការស្ទង់មតិនេះចង្អុលឲ្យឃើញកាន់តែស៊ីជម្រៅពីភាពមិនច្បាស់លាស់ និងការមិនពេញចិត្ត ចំពោះនយោបាយនៅក្នុងប្រទេសដែលមានតែគណៈរដ្ឋមន្ត្រីសំឡេងភាគតិច និងសភាដែលបែកបាក់ ចាប់តាំងពីលោក Macron ជាប់ឆ្នោតឡើងវិញក្នុងឆ្នាំ២០២២។

ហើយការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Bayrou កាលពីថ្ងៃចន្ទ ដែលថា លោកនឹងស្វែងរកការបោះឆ្នោតផ្ដល់ទំនុកចិត្តនៅថ្ងៃទី៨ ខែកញ្ញា លើផែនការថវិកាឆ្នាំ២០២៦ របស់លោក បានធ្វើឲ្យប្រទេសបារាំងវិលត្រលប់ចូលទៅក្នុងវិបត្តិវិញ ដោយជំរុញឲ្យមានការលក់ភាគហ៊ុន និងសញ្ញាបណ្ណយ៉ាងខ្លាំងក្លា ក្នុងតម្លៃធ្លាក់ចុះ។

គណបក្សប្រឆាំងធំៗ បានបញ្ជាក់ថា ពួកគេនឹងបោះឆ្នោតប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ដែលមានន័យថា រដ្ឋាភិបាល គឺប្រាកដណាស់ស្ទើរតែដួលរលំហើយ។ ប្រសិនបើរដ្ឋាភិបាលដួលរលំ លោក Macron អាចតែងតាំងនាយករដ្ឋមន្ត្រីថ្មីភ្លាមៗ ឬប្រកាសការបោះឆ្នោតសភាមុនអាណត្តិ។ លោក Macron បាននិយាយកាលពីសប្តាហ៍មុនថា លោកមិនចង់បានការបោះឆ្នោតមុនអាណត្តិ ហើយបានច្រានចោលការលាលែងពីតំណែង។

ប៉ុន្តែការស្ទង់មតិដាច់ដោយឡែកពីស្ថាប័ន Ifop, Elabe និង Toluna Harris បានបង្ហាញថា ភាគច្រើននៃប្រជាជនបារាំងចង់ឲ្យរំលាយសភា ដើម្បីមានការបោះឆ្នោតថ្មី។ ការស្ទង់មតិបានបង្ហាញថា ពី ៥៦ភាគរយ ទៅ ៦៩ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិ ចង់បានការបោះឆ្នោតសភាមុនអាណត្តិ។

ចំណែកការស្ទង់មតិរបស់ស្ថាព័ន Elabe សម្រាប់ទូរទស្សន៍ BFM បានបង្ហាញថា ៦៧ភាគរយចង់ឲ្យលោក Macron លាលែងពីតំណែង ប្រសិនបើលោក Bayrou ទទួលបរាជ័យក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្ត។ ហើយការស្ទង់មតិរបស់ស្ថាប័ន Ifop សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ LCI បានបង្ហាញលទ្ធផលស្រដៀងគ្នា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm