IAEA វិលទៅកាន់អ៊ីរ៉ង់វិញ តែមិនទាន់មានកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យ

2025/08/28 03:05:47 am        166


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃពុធ (ទី២៧ ខែសីហា) នេះថា មន្ត្រីត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) បានត្រលប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញជាលើកដំបូង ចាប់តាំងពីទីក្រុងតេអេរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយពួកគេ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានសភា ICANA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់សមាជិកសភាថា នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀង អំពីថា តើទីក្រុងតេអេរ៉ង់នឹងបន្តការងារពេញលេញជាមួយអង្គការឃ្លាំមើល IAEA (ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ) របស់ UN ដែរ ឬយ៉ាងណា។

ប៉ុន្តែបើយោងតាមរបាយការណ៍នោះ បានឲ្យដឹងថា លោក Araqchi បាននិយាយថា មន្ត្រីអធិការកិច្ច នឹងត្រួតពិនិត្យការផ្លាស់ប្តូរប្រេងឥន្ធនៈ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់។

ការអត្ថាធិប្បាយរបស់លោក Araqchi ធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានជួបប្រជុំជាមួយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដើម្បីព្យាយាមធ្វើឲ្យការចរចាមានឡើងវិញ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ ដែលមហាអំណាចលោកខាងលិចនិយាយថា មានបំណងផលិតគ្រាប់បែកនុយក្លេអ៊ែរ ប៉ុន្តែប្រទេសនេះប្រាប់ថា ដំណើរការនោះផ្តោតលើគម្រោងស៊ីវិល។

អ៊ីរ៉ង់បាននិយាយថា ខ្លួនត្រូវការកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីមួយជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បន្ទាប់ពីមានសង្គ្រាមអាកាសរយៈពេល ១២ថ្ងៃ ក្នុងខែមិថុនា ជាមួយអ៊ីស្រាអែល ដែលត្រូវបានចូលរួមដោយសហរដ្ឋអាមេរិករយៈពេលខ្លី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm