ឯកឧត្តមគង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥

2025/08/28 03:13:24 am        104

សៀមរាប ៖ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបិទ «សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោយដំណើរការរយៈពេល២ថ្ងៃ។ 

មានប្រសាសន៍បិទសិក្ខាសាលានេះ ឯកឧត្តម គង់ សុភី បានលើកឡើងថា "ឆ្លងកាត់រយៈពេល២ថ្ងៃនេះ ការធ្វើបទបង្ហាញរបស់វាគ្មិន និងសំណួរចម្លើយក្នុងអង្គសិក្ខាសាលាអាស៊ាននេះ យើងទាំងអស់គ្នាពិតជាឃើញយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈ។ លើសពីនេះទៅទៀត អ្នកជំនាញរបស់ប្រទេសអាស៊ានបូកបី និងមន្រ្តីជំនាញ របស់ប្រទេសសមាជិកអាស៊ាន បានចែករំលែកនូវមេរៀន និងបទពិសោធល្អៗ ដែលខ្លួនបានជួបប្រទះ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនេះ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (Digital Technology) ក្នុងការលើកកម្ពស់គុណភាព និងវិសាលភាពសេវាសាធារណៈ។"

ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម គង់ សុភី បានវាយតម្លៃថា សិក្ខាសាលាអាស៊ានស្តីពី ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ ដែលយើងទាំងអស់គ្នា បានចូលរួមក្នុងនាពេលនេះ បានក្លាយជាវេទិកាដ៏សំខាន់ និងមិនអាចខ្វះបាន ប្រកបដោយផលិតភាពខ្ពស់ សម្រាប់ការផ្លាស់ប្តូរជាអតិបរមានូវ ចំណេះដឹង ជំនាញនិងឧត្តមានុវត្តន៍ល្អៗពីបណ្តាប្រទេសអាស៊ាននិងអាស៊ានបូកបី។ "ផ្អែកលើវេទិកានៃកិច្ចពិភាក្សា ការចែករំលែកដ៏មានអត្ថន័យ និងពោរពេញទៅដោយ ចំណេះដឹង ខ្ញុំគិតថា សិក្ខាសាលារបស់យើងនេះ សម្រេចបាននូវលទ្ធផលជាក់ស្តែង និងគួរឱ្យកោតសរសើររួមមាន៖ (១)ការផ្លាស់ប្តូរឧត្តមានុវត្តន៍, (២)ការប្តេជ្ញាចិត្តចំពោះការកសាងសមត្ថភាព, (៣)ការធ្វើសុខដុមនីយកម្មផ្នែកទិន្នន័យ និងអភិបាលកិច្ចឌីជីថលថ្នាក់តំបន់, (៤)កិច្ចសហប្រតិបត្តិការបច្ចេកទេសរួមគ្នា និង (៥)ការគូសបញ្ជាក់ឡើងវិញពីសាមគ្គីភាពរបស់អាស៊ាន។" ឯកឧត្តមបន្ថែម។

ជាមួយគ្នានេះ ឯកឧត្តម គង់ សុភី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយវិជ្ជាជីវៈក្នុងការចូលរួមពិគ្រោះយោបល់ និងផ្លាស់ប្តូរទស្សនៈយ៉ាងសកម្ម ក៏ដូចជាការចែករំលែកឧត្តមានុវត្តន៍ល្អៗ នៅក្នុងសិក្ខាសាលារបស់យើង រហូតទទួលសម្រេចបានជោគជ័យយ៉ាងពិតប្រាកដក្នុងពេលនេះ។ 

សូមជម្រាបថា ក្រោយបានស្តាប់បទបង្ហាញ និងបានពិភាក្សាយ៉ាងផុលផុសរយៈពេល២ថ្ងៃ​ សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នឹងរៀបចំកិច្ចប្រជុំបូកសរុប ដែលនឹងសម្របសម្រួលដោយលេខាធិការដ្ឋានអាស៊ាន នាថ្ងៃបន្ទាប់។ បន្ទាប់មក សិក្ខាសាលានឹងរៀបចំដំណើរកំសាន្តជូនប្រតិភូទៅកាន់តំបន់រម្មណីដ្ឋានប្រាសាទនានា នៅក្នុងខេត្តសៀមរាប។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm