ឥណ្ឌា បារម្ភថា ផលប៉ះពាល់ធ្ងន់ធ្ងរនៃពន្ធខ្ពស់របស់អាមេរិក អាចបង្កបញ្ហាប្រឈមដល់សេដ្ឋកិច្ច

2025/08/28 04:24:13 pm        185

ក្រសួងហិរញ្ញវត្ថុឥណ្ឌា បានលើកឡើងដោយក្ដីបារម្ភនៅក្នុងរបាយការណ៍ត្រួតពិនិត្យសេដ្ឋកិច្ចប្រចាំខែនៃខែកក្កដារបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃពុធ (២៧ សីហា) ថា ផលប៉ះពាល់ភ្លាមៗនៃពន្ធគយដ៏ខ្ពស់របស់សហរដ្ឋអាមេរិក លើការនាំចេញឥណ្ឌា ហាក់ដូចជានៅមានកម្រិត ប៉ុន្តែផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ចនៅពេលខាងមុខ បង្កឱ្យមានបញ្ហាប្រឈមដ៏ធំ ដែលត្រូវតែដោះស្រាយឱ្យបានត្រឹមត្រូវ។

របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុនោះនិយាយថា ការចរចាពាណិជ្ជកម្មរវាងឥណ្ឌា និងអាមេរិក ដែលកំពុងបន្ត "នឹងស្ថិតក្នុងគ្រាសំខាន់ណាស់"។ ឥណ្ឌាកំពុងធ្វើយុទ្ធសាស្ត្រពាណិជ្ជកម្មចម្រុះ ដែលរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរបស់ខ្លួនជាមួយអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួន។ ទីក្រុងញូវដែលី ក៏មានកិច្ចពិភាក្សាជាបន្តបន្ទាប់ ជាមួយនូវែលសេឡង់ និងសហភាពអឺរ៉ុប ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីរក្សានិរន្តរភាព "ដំណើរការពាណិជ្ជកម្មដែលមានភាពធន់" របស់ខ្លួន។

យ៉ាងណាក៏ដោយ "គំនិតផ្តួចផ្តើមទាំងនេះនឹងត្រូវការពេលវេលាដើម្បីបង្ហាញលទ្ធផល ហើយប្រហែលជាមិនអាចដោះស្រាយបានពេញលេញនូវកង្វះខាតការនាំចេញទៅកាន់សហរដ្ឋអាមេរិកឡើយ ដែលអាចកើតឡើងប្រសិនបើអត្រាពន្ធនាពេលបច្ចុប្បន្នលើឥណ្ឌានៅតែបន្ត"។

ការដំឡើងពន្ធទ្វេដងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើទំនិញពីឥណ្ឌា ដល់ទៅ ៥០% បានចូលជាធរមានដូចដែលគ្រោងទុកកាលពីថ្ងៃពុធ ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសដែលជាដៃគូយុទ្ធសាស្ត្រទាំងពីរ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm