ខេត្តពោធិ៍សាត់មានបេក្ខជនប្រឡងបាក់ឌុប ៣៩០០នាក់ ក្នុងនោះបេក្ខជន​២រូប​មកពី​ខេត្តព្រះវិហារ

2025/08/28 05:28:10 pm        394

លោកលឹម វុទ្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់បានឱ្យដឹងថា បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះប្រ​ឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២៤-២០២៥ សម័យ​ប្រឡង​ថ្ងៃ​ទី២៨​ - ២៩ ខែសីហា ឆ្នាំ២០២៥នេះមានចំនួន៣៩០០នាក់ ស្រី​២២៩០​នាក់​ ក្នុង​នោះ​មាន​បេក្ខជន​មក​ពីខេត្តព្រះវិហារចំនួន២រូប និងបេក្ខជនជាព្រះសង្ឃមានចំនួន២៥អង្គ។ មាន​ចំនួន​​៦​មណ្ឌល​ប្រឡង​ក្នុង​នោះមាន៖ វិទ្យាល័យពោធិ៍សាត់ចំនួន ២មណ្ឌល អនុវិទ្យាល័យ​ពោធិ៍សាត់​ចំនួន​ ២មណ្ឌល បឋមសិក្សាពោធិ៍សាត់ចំនួន ១មណ្ឌល និង​អនុវិទ្យាល័យ​ព្រែក​ស្តី​ចំនួន​ ១មណ្ឌល​ សរុបមាន​ចំនួន ១៥៩បន្ទប់។ លោក​ប្រធាន​មន្ទីរ​អប់រំ​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​លទ្ធផល​​នៃ​កា​រ​ប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ - ២០២៤ កន្លងទៅ បេក្ខជន​មក​ប្រឡង​មាន​ចំនួន ៣០៣១នាក់ ស្រីចំនួន១៧៨៤នាក់ ប្រឡងជាប់២៣៦៨នាក់ ស្រី១៤៤៥នាក់ ស្មើនិង​៧៨,១៣%។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងដំណើរការបើកកញ្ចប់វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥នៅមណ្ឌលប្រឡងវិទ្យាល័យពោធិ៍សាត់ ព្រឹកថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៥នេះ លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ​យុវជននិង​កីឡា ​និង​ជា​ប្រធាន​គណៈ​មេ​ប្រយោគ​ទូទាំប្រទេសប្រចាំខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដាអភិបាល​ខេត្ត​ពោធិ៍សាត់ បានផ្តល់ការណែនាំនិងលើកទឹកចិត្តដល់បេក្ខជនប្រឡងគ្រប់រូប ទី១. ត្រូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ក្នុងពេលប្រឡងឱ្យបានត្រឹមត្រូវ។ ទី២.​កុំភិតភ័យ​ត្រូវ​ខិតខំ​តាំង​ចិត្ត​តាំង​អារម្មណ៍ និង​ស្មារតី​ប្រឹង​បញ្ចេញ​សមត្ថភាពរបស់ខ្លួន បំពេញលើមុខវិញ្ញាសានីមួយៗដោយផ្ចិតផ្ចង់។ ទី៣. ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឱ្យ​បាន​ច្បាស់​លាស់​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​ការ​របស់​ខ្លួន​ជា​មុន​សិន​មុន​ និង​ប្រគល់​ជូន​មេ​ប្រយោគ​ប្រចាំ​បន្ទប់។ ក្នុង​ករណី​មាន​បញ្ហា​សុខភាព​ត្រូវប្រ​ញ៉ាប់​ប្រាប់​គណៈមេប្រយោគ​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​ក្រុមពេទ្យជួយអន្តរាគមន៍ភ្លាមៗ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        123
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm