ប្រជាពលរដ្ឋស្រុកកណ្តៀងទទួលបានផ្លូវកៅស៊ូរ៣ខ្សែប្រវែង ២០គីឡូម៉ែត្រ ពីគម្រោង SAAMBAT ក្នុងជំហានទី២

2025/08/28 05:38:11 pm        326

រដ្ឋបាលស្រុកកណ្តៀង សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ជូន​អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលក្នុងស្រុកកណ្តៀង អំពី​ការ​ស្ថាប​នា​ហេដ្ឋារចនាសម័្ពន្ធជបទរួមមានផ្លូវកៅស៊ូរចំនួន៣ខ្សែ ប្រវែងសរុបប្រមាណ២០គីឡូម៉ែត្រ ក្នុង​ជំហានទី២ តាមរយៈគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម័្ពន្ធជនបទដើម្បីទីផ្សារកសិករ និង​ពាណិជ្ជូបនីយកម្មកសិកម្ម ឬហៅកាត់ថាគម្រោង SAAMBAT។ ពិធីនេះត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណវត្តទេពសន្យា ហៅ​វត្តស្យា ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាល​រង​ខេត្ត​ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយ​មាន​ការ​ចូល​រួ​មពីមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ អាជ្ញាស្រុកកណ្តៀង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាង​មន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុនអនុវត្តន៍គម្រោង រួមនិងប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូល​ដ្ឋាន​មក​ពីឃុំចំនួន៣ក្នុងស្រុកកណ្តៀង ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជា​ប្រធាន​អនុវត្តន៍​គម្រោង​ខេត្ត​ពោធិ៍សាត់បានឲ្យដឹងថា គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម័្ពន្ធជនបទដើម្បីទីផ្សារកសិករ និង​ពាណិជ្ជូបនីយ​កម្មកសិកម្ម ឬហៅកាត់ថាគម្រោង SAAMBAT គឺជាគម្រោង១ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃ​គូរសហការចំនួន២ ក្នុងគោលបំណងស្ថាបនផ្លូវជនបទឲ្យប្រសើរឡើង លើក​កម្ពស់​គុណភាព​ផ្លូវ​ពីក្រួសក្រហមទៅជាផ្លូវកៅស៊ូរ ឬផ្លូវបេតុង ។ បច្ចុប្បន្នគម្រោង SAAMBAT គ្រប់​ដណ្តប់​ក្នុង​ខេត្តចំនួន១២ ដោយខេត្តពោធិ៍សាត់ ទទួលបានផ្លូវចំនួន៨ខ្សែ មានប្រវែងសរុប ៥១១៧០ម៉ែត្រ និងបង្គន់អនាម័យសាធារណៈចំនួន១ ក្នុងនោះស្រុកកណ្តៀងទទួលបានផ្លូវ៤ខ្សែ សរុបប្រវែង២៨២១៥ម៉ែត្រ និងបង្គន់អនាម័យសាធារណៈចំនួន១ ដោយក្នុងជំហានទី១ ផ្លូវ១ខ្សែ ប្រវែង៧៦១៥ម៉ែត្រ កំពុងដំណើរការសាងសង់ ចំណែកក្នុងជំហានទី២នេះ ផ្លូវចំនួន​៣​ខ្សែទៀ​ត​ប្រវែ​ងប្រមាណ២០គីឡូម៉ែត្រ កំពុងចាប់ផ្តើមដំណើរការសាងសង់ រួមមានខ្សែទី១-ផ្លូវស្ថានីយ៍-ធ្លក-​បឹងចក ប្រវែង១១គីឡូម៉ែត្រ ស្ថិតក្នុងឃុំកណ្តៀងនិងឃុំស្យា ខ្សែទី២-ផ្លូវវត្តព្រះធាតុ-ភូមិថ្មី ប្រវែង​៥.៣៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្រែស្តុក និងខ្សែទី៣ផ្លូវបន្ទាយត្រោក-កំពង់សំបួរ ប្រវែង៤​.២៧​គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្យានិងឃុំស្រែស្តុក។

ក្នុងឱកាសនោះ លោក លឹម សុខតូ អភិបាលរងខេត្ត បានលើក​ឡើង​ថា​សមិទ្ធ​ផល​ដែល​បង​ប្អូន​ទទួល​បាន​ក្នុងពេលនេះ គឺកើតចេញពីកត្តាសន្តិភាព និងការជឿរជាក់លើគោល​នយោបាយ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការកែ​លម្អ​ជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ស្របទៅ​និង​ចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ រួមនិងការអនុវត្ត​ត្រឹមត្រូវ​ក្នុង​កម្ម​វិធី​នយោបាយ និង​យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នា​នោះ​លោក​អភិបាល​រង​ខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវ​ចូល​រួម​សហកា​រណ៍ និងសម្របសម្រួលដើម្បីការស្ថាបនាផ្លូវទាំង៣ខ្សែនេះ ដំណើរការទៅដោយរលូន ហើយ ត្រូវចូលរួមសហការហើយក្រោយពេលស្ថាបនារួចត្រូវចូលរួមថែរក្សាកុំដឹកលើសទំងន់ កុំចាក់​ដីខ្ពស់ជាងផ្លូវ បានផ្លូវស្រួលកុំបើកបរលឿនពេកត្រូវគោរច្បាប់ចរាចរណ៍ និងត្រូវ​ចូល​រួម​ថែ​រក្សា​បរិស្ថានអនាម័យ សោភ័ណ្ឌភាពនៅតាមសងខាងផ្លូវកុំឱ្យមានសំរាម ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm