សកម្មជននិងអ្នកគាំទ្រប៉ាឡេស្ទីន បានមកប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យ 10 Downing Street កាលពីថ្ងៃពុធ ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានរាប់រយនាក់ដែលត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សាចាប់តាំងពីខែតុលា ឆ្នាំ២០២៣។

យោងតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន បាននិយាយថា ការតវ៉ាត្រូវបានរៀបចំដោយសហជីពជាតិអ្នកសារព័ត៌មាននៃសាខាអ្នកសារព័ត៌មានឯករាជ្យទីក្រុងឡុងដ្រ៍ រួមមានការហៅឈ្មោះ និងសរសេរស្លាកដែលមានឈ្មោះអ្នកសារព័ត៌មានមួយចំនួនក្នុងចំណោមអ្នកសាររព័ត៌មាន១៩៧នាក់ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាម ។

លោក Danny Danon ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា នឹងមានព័ត៌មានបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខអំពីការវាយប្រហារលើមន្ទីរពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់រួមទាំងអ្នកសារព័ត៌មាន៥នាក់។
ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Dorothy Shea បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា យោធាអ៊ីស្រាអែលបានសន្និដ្ឋានថា សមាជិកក្រុមហាម៉ាសចំនួន៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យ Nasser កាលពីថ្ងៃចន្ទ ។