រុស្ស៊ី បើកការវាយប្រហារផ្លូវអាកាសដ៏ធំមួយលើរដ្ឋធានីអ៊ុយក្រែន បង្កការស្លាប់ និងរបួសជាច្រើន

2025/08/28 09:29:58 pm        213

អាជ្ញាធរក្នុងតំបន់និយាយថា ការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី ក្នុងទ្រង់ទ្រាយធំលើរដ្ឋធានីគីវ របស់អ៊ុយក្រែន រួមទាំងការវាយប្រហារដ៏កម្រមួយនៅកណ្តាលក្រុង នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (២៨ សីហា) នេះ បានសម្លាប់មនុស្សជាច្រើន និងរបួសជិត ៥០នាក់។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃព្រហស្បតិ៍ដដែលនេះថា ការវាយប្រហារពេញមួយយប់នោះ សម្លាប់មនុស្សយ៉ាងតិច ៨នាក់ រួមទាំងកុមារផងដែរ។

នេះជាការវាយប្រហារផ្លូវអាកាសដ៏ធំមួយដំបូងបង្អស់របស់រុស្ស៊ី លើទីក្រុងគីវ ក្នុងពេលជាច្រើនសប្តាហ៍ ខណៈកិច្ចប្រឹងប្រែងសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមអាយុកាលជាង ៣ឆ្នាំមកនេះ កំពុងតែជួបការលំបាក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ihor Klymenko បញ្ជាក់ដំណឹងបឋមថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានកុមារពីរនាក់ ហើយចំនួនអ្នកស្លាប់ត្រូវរំពឹងថានឹងកើនឡើងថែមទៀត ដោយក្រុមជួយសង្គ្រោះកំពុងនៅកន្លែងកើតហេតុដើម្បីជួយអ្នកជាប់នៅក្រោមគំនរបាក់បែក។

លោក Tymur Tkachenko ប្រធានរដ្ឋបាលទីក្រុងគីវ និយាយថា រុស្ស៊ីបានបាញ់ដ្រូនបន្លំភ្នែកដើម្បីបំភាន់ប្រព័ន្ធការពារដែនអាកាស ហើយនិងមីស៊ីលតម្រង់គោលដៅ រួមទាំងមីស៊ីលបាលីស្ទិក។ លោកបន្តថា ទីតាំងយ៉ាងតិច ២០កន្លែង នៅទូទាំងស្រុកចំនួន៧ នៃទីក្រុងគីវ រងផលប៉ះពាល់ ហើយអគារជិត ១០០ខ្នងរងការខូចខាត រួមទាំងផ្សារទំនើបមួយនៅកណ្តាលទីក្រុង។

ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍នេះ ជាប្រតិបត្តិការដ្រូន និងមីស៊ីលចម្រុះដ៏ធំបំផុតរបស់រុស្ស៊ីលើកដំបូងហើយលើទីក្រុងគីវ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋអាឡាស្កា កាលពីដើមខែនេះ ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm