ប្រធានអង្គការណាតូ៖ អាល្លឺម៉ង់ នឹងដើរតួនាទីសំខាន់ ក្នុងការធ្វើទំនើបកម្មវិស័យយោធានៅអឺរ៉ុប

2025/08/28 10:10:39 pm        284

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយនៅឯពិធីបើករោងចក្រកាំភ្លើង ធំ Rheinmetall នៅក្នុងទីក្រុង Unterluss ដែលក្លាយជារោងចក្រផលិតអាវុធធំបំផុតរបស់អឺរ៉ុបថា ប្រទេសអាល្លឺម៉ង់ នឹងដើរតួឈានមុខគេ ក្នុងការធ្វើទំនើបកម្មវិស័យយោធារបស់អឺរ៉ុប ដែលជាសេដ្ឋកិច្ចធំបំផុតរបស់តំបន់នេះ។

យោងតាមប្រធានអង្គការណាតូ អឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវតែលើសប្រទេសរុស្ស៊ី និងចិន ក្នុងការផលិតអាវុធ។ ដោយថ្លែងទៅកាន់តំណាងឧស្សាហកម្មយោធាអឺរ៉ុប និងអ្នកនយោបាយអាល្លឺម៉ង់ លោកបាននិយាយថា៖«យើងកំពុងជួបប្រទះបញ្ហាប្រឈម។ ប៉ុន្តែអឺរ៉ុប និងអាមេរិក ត្រូវបង្វែរនិន្នាការទៅរកផលិតកម្មការពារជាតិ ហើយខ្ញុំឃើញថា រឿងនេះគួរឲ្យចិត្តបាន ពីព្រោះមានសាច់ប្រាក់ពិតប្រាកដ ដែលអាចប្រើប្រាស់បាន ហើយថវិកាបន្ថែមទៀត នឹងហូរចូលមកជាបន្តបន្ទាប់»។

លោក Rutte បានចង្អុលបង្ហាញថា៖«នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងឡាអេ កាលពីពីរខែកន្លងទៅនេះ ក្រុមមេដឹកនាំនៃអង្គការណាតូ បានយល់ព្រមលើផែនការថ្មី ក្នុងការវិនិយោគ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ ក្នុងវិស័យការពារជាតិ។ ប្រទេសអាល្លឺម៉ង់ បានប្រកាសរួចហើយថា ខ្លួនគ្រោងនឹងវិនិយោគជិត ១៥៣ពាន់លានអឺរ៉ូ ក្នុងវិស័យការពារជាតិ នៅឆ្នាំ ២០២៩ ។ នេះគឺជាការកើនឡើងគួរឲ្យចាប់អារម្មណ៍ ក្នុងរយៈពេលត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ។ អាល្លឺម៉ង់ កំពុងដើរតួជាអ្នកដឹកនាំ ក្នុងការធ្វើទំនើបកម្មវិស័យយោធានៅអឺរ៉ុប ហើយអ្នកត្រូវតែធ្វើវា អ្នកគឺជាប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុត ហើយប្រទេសផ្សេងទៀត នឹងធ្វើតាម។ សម្ព័ន្ធមិត្តរបស់អង្គការណាតូ កំពុងប្រឹងប្រែងដើម្បី បណ្តាក់ទុនកាន់តែច្រើន នៅក្នុងវិស័យការពារជាតិ នៅទូទាំងទ្វីបអឺរ៉ុប នៅពេលនេះ ហើយនោះ គឺជាការល្អបំផុត។

លោកប្រធានអង្គការណាតូ បានសង្កត់ធ្ងន់ថា អឺរ៉ុបបច្ចុប្បន្នផលិតគ្រាប់កាំភ្លើងធំដល់ទៅ ៦ដង ច្រើនជាងខ្លួនផលិត កាលពី២ឆ្នាំមុន។

លោកបានថ្លែងថា៖«ឥឡូវនេះ យើងត្រូវឃើញកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នា ដើម្បីបង្កើន​សមត្ថភាព​ផលិតកាន់តែច្រើនប្រភេទ ដូចជារថក្រោះ ប្រព័ន្ធការពារដែនអាកាស និងមីស៊ីលជាដើម»។


អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm