កងកម្លាំងរុស្ស៊ី បានវាយសម្រុកចូលក្នុងតំបន់ទី ៨ របស់ប្រទេសអ៊ុយក្រែន

2025/08/28 10:55:47 pm        325

មន្ត្រីយោធាអ៊ុយក្រែនម្នាក់ បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងលុកលុយរបស់រុស្ស៊ី បានវាយសម្រុកចូលទៅក្នុងតំបន់ទី ៨ របស់ប្រទេសអ៊ុយក្រែន ដោយស្វះស្វែងរកដណ្តើមកាន់កាប់ទឹកដីបន្ថែមទៀត នៅក្នុងសង្គ្រាមបីឆ្នាំរបស់ពួកគេ ខណៈដែលកិច្ចខិតខំប្រឹងប្រែងសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិក កំពុងតស៊ូ ដើម្បីទទួលបានជោគជ័យ។

លោក Victor Trehubov អ្នកនាំពាក្យសម្រាប់កងកម្លាំងជើងគោកក្នុងតំបន់ បានប្រាប់សារព័ត៌មាន AP តាមទូរស័ព្ទថា ទាហានរុស្ស៊ីមួយចំនួន បានចូលទៅក្នុងភូមិ Novoheorhiivka និង Zaporizke ក្នុងតំបន់ Dnipropetrovsk ភាគខាងកើត ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់របស់អ៊ុយក្រែន នៅជាប់នឹងតំបន់ Donetsk ជាទីដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានកើតឡើង។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីដើមខែនេះថា កងកម្លាំងរបស់ខ្លួន បានដណ្តើមយកបានភូមិទាំងពីរ។

លោក Trehubov បាននិយាយថា ប៉ុន្តែជនជាតិរុស្ស៊ី មិនបានជីកលេនដ្ឋាន ឬសាងសង់បន្ទាយ នៅទីនោះទេ ហើយការប្រយុទ្ធគ្នា កំពុងបន្តនៅក្នុងភូមិទាំងនោះ ។

ទាហានអ៊ុយក្រែន កំពុងស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងខ្លាំង ខណៈពួកគេព្យាយាមទប់ទល់កងទ័ពរុស្ស៊ីដែលច្រើនជាងនោះ។ អ្នកវិភាគយោធា និយាយថា មិនមានសញ្ញាណាមួយនៃការដួលរលំនៃវិស័យការពារជាតិអ៊ុយក្រែនឡើយ ហើយកត់សម្គាល់ថា កងកម្លាំងរុស្ស៊ី មិនអាចដណ្តើមយកទីប្រជុំជន និងទីក្រុងធំៗបានទេ ប៉ុន្តែការរុលចូលទៅមុខរបស់ពួកគេឆ្លងកាត់តំបន់ជនបទមួយចំនួន ធ្វើឲ្យអ៊ុយក្រែននៅតែបន្តរង សម្ពាធ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm