នាវាមុជទឹករបស់រុស្ស៊ី និងចិន ធ្វើការល្បាតរួមគ្នាលើកដំបូងមិនធ្លាប់មាន នៅប៉ាស៊ីហ្វិក

2025/08/28 11:00:40 pm        299

បើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងចិនបានធ្វើការល្បាតនាវាមុជទឹករួមគ្នាលើកដំបូងមិនធ្លាប់មាន នៅតំបន់ប៉ាស៊ីហ្វិក។

ហើយយោងតាមសេចក្តីថ្លែងការណ៍របស់កងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី បានឲ្យដឹងថា ការល្បាតដោយនាវាមុជទឹកប្រើម៉ាស៊ូតជំរុញដោយអគ្គិសនី បានចាប់ផ្តើមនៅដើមខែសីហា ហើយនាវាមុជទឹករុស្ស៊ី Volkhov បានធ្វើដំណើរប្រហែល ២.០០០ម៉ាយល៍ (ជាង ៣.២០០គីឡូម៉ែត្រ)។

សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងទៀតថា នាវាមុជទឹកបានល្បាតនៅក្នុងសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ។ ប្រទេសចិនមិនបានបញ្ជាក់ពីការល្បាតនេះទេ ប៉ុន្តែកាលពីថ្ងៃពុធ (ទី២៧ ខែសីហា) សារព័ត៌មានរដ្ឋ Global Times បានលើកឡើងពីប្រតិបត្តិការនេះនៅក្នុងសេចក្ដីរាយការណ៍ ដោយដកស្រង់របាយការណ៍របស់រុស្ស៊ី។

សារព័ត៌មាន Global Times បានដកស្រង់សម្តីអ្នកជំនាញយោធាចិន លោក Zhang Junshe ដែលបាននិយាយថា៖ «ការល្បាតនាវាមុជទឹករួមគ្នាជាលើកដំបូងនេះ បានបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្រ្តក្នុងកម្រិតខ្ពស់ រវាងចិន និងរុស្ស៊ី»។

លោក Zhang បានប្រាប់សារព័ត៌មាន Global Times ថា៖ «តាមរយៈសមយុទ្ធ និងការល្បាតរួមគ្នា កងនាវាចរចិន និងរុស្ស៊ី កំពុងបង្កើនសមត្ថភាពរបស់ខ្លួនជាលំដាប់ ក្នុងការការពារសន្តិសុខ និងស្ថិរភាពដែនសមុទ្ររួមគ្នា»។

ចំណែកសារព័ត៌មាន TASS របស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធថា គោលដៅនៃការល្បាតនេះ «គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើនាវាចរណ៍ រវាងប្រទេសទាំង២ ធានាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រួតពិនិត្យតំបន់ដែនសមុទ្រ ហើយនិងការពារទីតាំងសេដ្ឋកិច្ចដែនសមុទ្ររបស់រុស្ស៊ី និងចិន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm