ភ្នំពេញ៖ កុមារ និងយុវវ័យអាយុពី១២ ដល់ក្រោម១៨ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនកងការពារបន្ថែមទៀត ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ស្របពេលពួកគេត្រូវ ទៅសាលារៀនជារៀងរាល់ថ្ងៃផងដែរ។
កុមារ និងយុវវ័យ អាយុពី១២ ដល់ក្រោម១៨ ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ គឺអាចជួយបង្កើនទំនុកចិត្តបន្ថែមទៀត ការពារជំងឺកូវីដ-១៩ ជាពិសេសពេល នៅសាលារៀន និងទីតាំងផ្សេងៗទៀត។ តែបើទោះបីចាក់វ៉ាក់សាំង៣ដូសរួចក្តី នៅតែបន្តអនុវត្តវិធាន សុខាភិបាល ៣កុំ ៣ការពារ។
គ្រូបង្រៀន បានលើកឡើងដែរថា ដើម្បីការការពារកូនសិស្សមិនឲ្យឆ្លងជំងឺកូវីដ-១៩ ពេលទៅសា លារៀន គឺសាលាបានរៀបចំតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ពីស្តង់ដាសុវត្ថិភាព។
បើតាមរបាយការណ៍ កុមារ និងយុវវ័យ អាយុពី១២ ដល់ក្រោម១៨ឆ្នាំ មានជិត២លាននាក់ នៅ ទូទាំងប្រទេសកម្ពុជា ក្នុងនោះមានជាង២៣ម៉ឺននាក់ រស់នៅរាជធានីភ្នំពេញ៕អត្ថបទ៖ ទូច សោភ័ណ