គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ប្រជុំបូកសរុបលទ្ធផល និង​ទស្សនៈ​ឆ្លុះប​ញ្ចាំងជុំវិញសិក្ខាសាលាស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ

2025/08/28 11:44:10 pm        500

ក្រោយបញ្ចប់សិក្ខាសាលា ស្ដីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសិក្ខាកាម នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និងទីម័រឡេស្តេ បានជួបជុំគ្នាចែក​រំលែក​នូវ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ដំណើរ​ការ​រៀបចំនិងអនុវត្តឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈក្នុងបរិបទប្រទេសខ្លួន។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងាររៀបចំសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែង​អំណរ​គុណដ​ល់​គណៈ​ប្រតិភូ​​នៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ព្រម​ទាំង​បាន​លើក​ឡើងយ៉ាងលម្អិតអំពីតួនាទី និងអត្ថប្រយោជន៍នៃឌីជីថលូបនីយកម្មក្នុងរដ្ឋបាល​សាធារណៈ​សម្រាប់គ្រប់ប្រទេសទាំងអស់ មិនត្រឹមតែក្នុងក្របខ័ណ្ឌតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌអន្តរជាតិផងដែរ។

ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន សិក្ខាកាមបានបង្ហាញពីអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណកម្ពុជាដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរៀបចំសិក្ខាសាលាបានយ៉ាងល្អ ធ្វើឱ្យសិក្ខាកាមគ្រប់រូបបានរៀនសូត្រ យល់ដឹងពីស្ថានភាពផ្សេងៗគ្នា ជាពិសេស សិក្ខាកាមនៃប្រទេសនីមួយៗបានរៀនសូត្រពីគ្នាទៅវិញទៅមកនូវបទពិសោធល្អៗ និងបញ្ហាប្រឈមរបស់ប្រទេសនីមួយៗក្នុងដំណើរធ្វើជីថលូបនីយកម្ម តាមរយៈបទបង្ហាញនិងវេទិកាពិភាក្សានិងសំណួរ-ចម្លើយ ក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន និងទីម័រឡេស្តេ ព្រមទាំងក្របខ័ណ្ឌប្រទេសអាស៊ានបូកបីរយៈពេល២ថ្ងៃកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចែករំលែកលម្អិតបន្ថែមអំពីបច្ចុប្បន្នភាព តួនាទីដ៏ចាំបាច់ និងការកំណត់យកវិធីសាស្ត្រក្នុងការធ្វើឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈរបស់ប្រទេសរៀងៗខ្លួនក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ។

ជាមតិបូកសរុប ឯកឧត្ដម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ បានធ្វើការលើកឡើងនូវមូលដ្ឋានបីចំណុចក្នុងការជំរុញការធ្វើឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ រួមមាន៖ ១) ការផ្ដោតលើមនុស្ស (សំដៅផ្នត់គំនិតសមត្ថភាព) ២) រដ្ឋាភិបាល (សំដៅលើគោលនយោបាយ ច្បាប់ ការកែទម្រង់) ៣) ការប្រើប្រាស់បច្ចេកវិទ្យា (សំដៅលើសម្ភារៈឧបករណ៍ទាន់សម័យកាល)។

សូមបញ្ជាក់ថា នាវេលារសៀលថ្ងៃដដែល គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន នឹងអញ្ជើញទៅទស្សនារមណីយដ្ឋានវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា នោះគឺប្រាសាទតាព្រហ្ម ដើម្បីបន្ថែមការឈ្វេងយល់ពីវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់កម្ពុជា ក៏ដូចជាផ្នែកមួយនៃការចូលរួមលើកកម្ពស់វិស័យទេសចរនៅខេត្តសៀមរាបផងដែរ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm