រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ៖ ប្រេស៊ីលអាចនឹងតវ៉ាជំទាស់នឹងការដំឡើងពន្ធ នៅតុលាការអាមេរិក

2025/08/28 11:44:44 pm        46

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad កាលពីថ្ងៃពុធ (ទី២៧ ខែសីហា) បានប្រាប់ឲ្យដឹងថា ប្រេស៊ីលអាចនឹងតវ៉ា នៅតុលាការរបស់អាមេរិក ជំទាស់នឹងការយកពន្ធខ្ពស់ដែលដាក់ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump លើការនាំចូលទំនិញរបស់អាមេរិកពីប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ។

លោក Haddad បានប្រាប់សារព័ត៌មានក្នុងស្រុក UOL ថា «យើងនឹងទៅតុលាការ ប្រសិនបើចាំបាច់» ដោយលោកបានបន្ថែមថា ប្រេស៊ីលនឹងមិនចូលរួមពាក់ព័ន្ធនឹងកិច្ចប្រឹងប្រែងបញ្ចុះបញ្ចូលណាមួយឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Trump បានដាក់អត្រាពន្ធ ៥០ភាគរយលើទំនិញប្រេស៊ីលមួយចំនួន ក្នុងខែសីហា ដោយលើកឡើងពីអ្វីដែលលោកហៅថា «វិធានការរបស់ក្រុមអាក្រក់» ប្រឆាំងនឹងអតីតប្រធានាធិបតី លោក Jair Bolsonaro ដែលមានភាពចុះសម្រុងជាមួយលោក Trump នៅពេលពួកលោកទាំង២ កំពុងកាន់តំណែង ហើយកំពុងត្រូវបានកាត់ទោសលើការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារ ហើយមេដឹកនាំអាមេរិក ក៏បានចោទប្រកាន់ផងដែរ ពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌។

ប្រេស៊ីលបានបង្ហាញ «ការខឹងសម្បា» ចំពោះការដំឡើងពន្ធនេះ ដោយកត់សម្គាល់ថា ខ្លួនបានមានឱនភាពពាណិជ្ជកម្មជាធម្មតាជាមួយសហរដ្ឋអាមេរិក។ 

បន្ទាប់មក ការិយាល័យនៃអគ្គមេធាវីរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ខ្លួនបានជួលក្រុមហ៊ុនអាមេរិក Arnold & Porter Kaye Scholer ឲ្យធ្វើតួនាទីជាអ្នកការពារផ្លូវច្បាប់ សម្រាប់រដ្ឋប្រេស៊ីល ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះ។

ការិយាល័យបានឲ្យដឹងទៀតថា វិសាលភាពនៃសកម្មភាព សម្រាប់ក្រុមហ៊ុនច្បាប់នេះ រួមមានការការពារប្រឆាំងនឹងវិធានការពន្ធ និងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុដែលផ្តោតលើប្រទេសប្រេស៊ីល និងមន្ត្រីសាធារណៈរបស់ខ្លួន។ ការរិយាល័យបានបញ្ជាក់ថា យុទ្ធសាស្រ្ត គួរតែត្រូវបានកំណត់នៅប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        163
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        151
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm