លោកស្រី Paetongtarn នឹងមិនមានវត្តមាននៅតុលាការធម្មនុញ្ញ ក្នុងថ្ងៃជំនុំជម្រះទេ

2025/08/29 12:07:30 am        105

នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) នឹងមិនទៅបង្ហាញខ្លួននៅតុលាការធម្មនុញ្ញ នាថ្ងៃសុក្រ (ទី២៩ ខែសីហា) នេះ ដើម្បីស្តាប់សាលក្រមជាប្រវត្តិសាស្ត្ររបស់តុលាការ ជុំវិញបណ្តឹងចោទប្រកាន់ទម្លាក់តំណែង ជាការសម្រេចដែលអាចនឹងបញ្ចប់តួនាទីរបស់លោកស្រី ក្នុងនាមជាប្រមុខរដ្ឋាភិបាល ប្រសិនបើត្រូវបានវិនិច្ឆ័យថា មានទោសប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ដោយការរំលោភលើក្រមសីលធម៌ធ្ងន់ធ្ងរ និងបង្ហាញនូវកង្វះខាតពីការមានភាពស្មោះត្រង់។

បើតាមលោក Somkid Chuakhong (ស៊ុមឃីត ឈឿឃុង) ជំនួយការរងរបស់នាយករដ្ឋមន្ត្រីរូបនេះ បានឲ្យដឹងថា ជំនួសឲ្យការមានវត្តមាននៅក្នុងតុលាការ ដើម្បីស្តាប់សាលក្រមនាថ្ងៃសុក្រ ជុំវិញសំណុំរឿងចោទប្រកាន់ទម្លាក់តំណែងដែលត្រូវបានប្ដឹងប្រឆាំងលោកស្រីនោះ លោកស្រី Paetongtarn បានជ្រើសរើសចូលទៅកាន់វិមានរដ្ឋាភិបាល ជាកន្លែងដែលលោកស្រីនឹងត្រួតពិនិត្យនីតិវិធីនានា នៅក្នុងក្រុមនៃសមាជិកសភារបស់គណបក្ស Pheu Thai (ភឿថៃ) និងសមាជិកគណៈរដ្ឋមន្ត្រី។

គួរបញ្ជាក់ថា ខណៈដែលបច្ចុប្បន្នកំពុងបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Paetongtarn ដែលត្រូវបានព្យួរដោយតុលាការធម្មនុញ្ញពីតួនាទីជាប្រមុខរដ្ឋាភិបាល ដែលរង់ចាំការសម្រេចរបស់តុលាការនៅថ្ងៃសុក្រ មានសិទ្ធិចូលទៅកាន់ផ្នែកខ្លះនៃវិមានរដ្ឋាភិបាល។

សំណុំរឿងចោទប្រកាន់ទម្លាក់តំណែងដែលត្រូវបានប្ដឹងដោយសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ចោទប្រកាន់នាយករដ្ឋមន្រ្តីរូបនេះថា បានបំពានក្រមសីលធម៌របស់អ្នកនយោបាយយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តដោយគ្មានភាពស្មោះត្រង់ ពោលគឺត្រូវបានចោទថា ស្មើនឹងការធ្វើនូវទង្វើក្បត់ជាតិ ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងកិត្យានុភាពរបស់ប្រទេសថៃ។ 

ប្រសិនបើរកឃើញថា មានទោសដូចការចោទប្រកាន់ដោយតុលាការណាមួយនោះ លោកស្រី Paetongtarn មិនត្រឹមតែត្រូវបានដកហូតតំណែងជានាយករដ្ឋមន្ត្រីជាប់ឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយក្នុងកម្រិតណាមួយ រយៈពេលជាច្រើនឆ្នាំ ឬអស់មួយជីវិត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm