អ្នកស្រុក និងមន្ត្រីក្នុងតំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ការផ្ទុះឡើងនៃជំងឺអាសន្នរោគ នៅក្នុងស្រុក Bukkuyum នៃរដ្ឋ Zamfara ភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា បានឆក់យកជីវិតមនុស្សយ៉ាងតិច ៨នាក់ និងឆ្លងដល់មនុស្សជាង ២០០នាក់ នៅទូទាំង ១១ សហគមន៍ ខណៈដែលលទ្ធភាពទទួលបានការថែទាំសុខភាពមានកម្រិត និងអសន្តិសុខ បានធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។
ជំងឺអាសន្នរោគ ជាជំងឺដែលឆ្លងតាមទឹក មិនមែនជារឿងចម្លែកទេ នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលមន្ត្រីសុខាភិបាល បានលើកឡើងពីការខ្វះខាតទឹកស្អាតយ៉ាងខ្លាំង នៅតាមតំបន់ជនបទ និងតំបន់គ្មានរបៀបរៀបរយ នៅក្នុងទីក្រុង។

សហគមន៍ជនបទដែលរងផលប៉ះពាល់ រួមមាន Nasarawa-Burkullu, Gurusu និង Adabka ត្រូវបានគ្របដណ្តប់ដោយអ្នកជំងឺជាច្រើន ត្រូវបានព្យាបាលនៅផ្ទះ ដោយសារកង្វះកន្លែងថែទាំសុខភាពបឋម។
លោក Muhammad Jibci ដែលជាប្រធានភូមិ Gurusu បានប្រាប់សារព័ត៌ាមានរ៉យទ័រតាមទូរស័ព្ទនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា៖«យើងមានអ្នកជំងឺ ២១ នាក់ ដែលកំពុងទទួលបានព្យាបាល នាពេលបច្ចុប្បន្ន ទោះបីជាបីនាក់ បានស្លាប់ ដោយសារការទៅដល់មន្ទីរពេទ្យទូទៅ Nasarawa យឺតពេល។
